អន្តរជាតិ ៖ ក្រសួងការពារជាតិរុស្ស៊ីបាន ប្រកាសបទឈប់បាញ់នៅជិតរោងចក្រស្លដែកAzovstal ក្នុងទីក្រុងMariupol សម្រាប់ការជម្លៀសជនស៊ីវិលដោយសុវត្ថិភាព។ក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និង សាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃទី២៥ ខែមេសាថា បានផ្អាកការវាយប្រយុទ្ធជាឯកតោភាគីដើម្បីធានាបានចំពោះការជម្លៀសប្រជាជនដោយសុវត្ថិភាពរួមមានទាំងបុគ្គលិក ស្ត្រី និងកុមារ។ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោកស្រី IrynaVershchukនិយាយ តាមបណ្តាញផ្សព្វផ្សាយសង្គមថា ប្រទេសទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយស្តីពីការជម្លៀសមនុស្សធម៌ពីទីក្រុង Mariupol ឡើយ។ ច្រករបៀងមួយត្រូវបានប្រកាសជាឯកតោភាគីមិនបានផ្តល់សន្តិសុខ ដូច្នេះវាមិនមែនជា ច្រករបៀងមនុស្សធម៌នោះទេ។