អន្តរជាតិ ៖ យោងតាមរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោកLloyd Austinនិងអ្នកជំនាញយោធានិយាយថា ការជំរុញដោយសហរដ្ឋអាមេរិកក្នុងការបញ្ជូនកាំភ្លើងធំទៅកាន់ប្រទេសអ៊ុយក្រែន មានបំណងធ្វើឲ្យកងកម្លាំងរុស្ស៊ីចុះខ្សោយ មិនត្រឹមតែនៅសមរភូមិប្រយុទ្ធភ្លាមៗនោះទេ ប៉ុន្តែសម្រាប់រយៈពេល វែង។ សហរដ្ឋអាមេរិក ប្រទេសបារាំង សាធារណៈរដ្ឋឆែក និងប្រទេសសម្ព៧ន្ធមិត្តផ្សេងទៀត កំពុងបញ្ជូនកាំភ្លើងធំបាញ់ផ្លោងចម្ងាយឆ្ងាយដើម្បីជួយដល់អ៊ុយក្រែនទប់ទល់ការវាយលុករបស់រុស្ស៊ី នៅតំបន់ Donbas ភាគខាងកើត។