សហជីព និងកម្មករ ចងចាំចំពោះការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុង​ការ​រក្សា​សន្តិភាព​ជូន​ប្រជាជន

2026/06/19 12:11:08 pm        98

ខណៈថ្ងៃទី២០ ខែមិថុនាស្អែកនេះ ជាការរំលឹកខួប៤៩ឆ្នាំ ចំពោះ​វីរភា​ព​នៃ​ការ​លះ​បង់​របស់​សម្តេច​តេជោ ហ៊ុន សែន ដែលបានយក​ជីវិត​ធ្វើ​ដើម​ទុន​ក្នុង​ការ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ប៉ុលពត។ សហជីព កម្មករ និងកម្មការិនីរោងចក្រ បានគោរព​ដឹង​គុណ​ចំពោះ​ការ​លះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គទាំងអស់ ដែលនាំ​មក​នូវ​សន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្នុងនាមជាពលរដ្ឋផង និងក្នុងនាមតំណាងកម្មករនិយោជិត បានយល់ដឹងច្បាស់អំពីតម្លៃនៃសុខសន្តិភាពដែលកើតមាននាពេលនេះ ខណៈដែលកន្លងមក កម្ពុជាបានឆ្លងកាត់ការឈឺចាប់ជូរចត់ជាច្រើនហូហែរស្ទើតែបាត់បង់ប្រទេសជាតិ។

លោកបានបន្តទៀតថា ចាត់តាំងពីការកកើតនៃការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់បច្ចុប្បន្នឃើញថា ការដឹកនាំរបស់សម្តេចតេជោ គឺមានការរីកចម្រើនច្រើន ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក៏យើងរម្លឹកនូវអ្វីដែលជាការតស៊ូរបស់សម្តេចតេជោ ដែលលោកបានព្យាយាមក្នុងការចូលរួមរំដោះប្រទេសជាតិកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ង្កាលពីឆ្នាំ១៩៧៧ រហូតមកទល់ឆ្នាំ២០២៦នេះ គឺឃើញថាមានការរីកចម្រើន ជាពិសេសកត្តាសន្តិភាពតែម្តង ​ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ប្រជាពលរដ្ឋមានមុខរបរ និងមានការងារធ្វើគ្រប់គ្រាន់ និងមានជីវភាពរស់នៅសមរម្យជាដើម ។

ក្រុមកម្មកររោងចក្រវិស័យកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅតំបន់វេងស្រេង រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ទោះបីជាការកើតមិនទាន់ ឬឆ្លងកាត់ក្នុងរបបដ៏ខ្មៅងងឹតនោះក៏ពិតមែន តែក៏មិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក៏ដូចជាឥស្សរជនខ្មែរជាច្រើដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិជូនជាតិមាតុភូមិ ដើម្បីប្តូរយកសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងមូលផងដែរ។

ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ មេសហជីព ក៏ដូចជាកម្មករ កម្មការិនី បានប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
2026/06/19 01:42:57 pm        1
ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន ជំរុញពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរួម
2026/06/19 01:19:34 pm        1
ក្រសួងបរិស្ថានគាំទ្រ និងជំរុញការ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»
2026/06/19 01:12:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន

2026/06/19 02:07:08 pm
​UN៖បទឈប់បាញ់នៅហ្កាហ្សា «បរាជ័យ» ខណៈភាពអត់ឃ្លាន កណ្តុរ និងកម្ទេចកម្ទីបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ
2026/06/19 02:04:50 pm
​គុយបាស្នើកំណែទម្រង់យ៉ាងទូលំទូលាយទៅជាគំរូសង្គមនិយម ស្របពេលមានសម្ពាធពីអាមេរិក
2026/06/19 02:02:49 pm
​យោធាអ៊ីស្រាអែលចេញផ្សាយផែនទីលម្អិតនៃ«តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់
2026/06/19 02:00:51 pm
​ប្រធានាធិបតីលីបង់និយាយថា ជិត១៨%នៃទឹកដីរបស់ប្រទេសនេះ ត្រូវរងការខូចខាត អំឡុងពេល សង្គ្រាម
2026/06/19 01:54:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am