ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន ជំរុញពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរួម

2026/06/19 08:19:34 pm        114

ភ្នំពេញ៖ កម្ពុជា និងចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការរៀបចំពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកាឱ្យសហគ្រាសនៃប្រទេសទាំងពីរបានតាំងបង្ហាញផលិតផល ពង្រីកបណ្តាញធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នាក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម។

លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង​ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសុន្ទរកថាបើកនាព្រឹកនេះថា ការជួបជុំគ្នានាព្រឹកនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដាក់តាំង បង្ហាញនូវសេវាកម្ម និងផលិតផលគុណភាពខ្ពស់ជាច្រើន រាប់ចាប់ពីសម្ភារៈបរិក្ខារអគ្គិសនី គ្រឿង អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត គ្រឿងវាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន រហូតដល់ ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគនានា។ នេះជាឱកាសសម្រាប់សហគ្រាស នៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការបង្កើនទំនុកចិត្តលើម៉ាកសញ្ញាផលិតផលខ្លួន បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នាក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម។

លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា៖ «តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់ នាថ្ងៃនេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេស នឹងដណ្តើមយក ឱកាសជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរព័ត៌មាន បង្កើតបណ្តាញសហប្រតិបត្តិការ និងជំរុញការវិនិយោគ។ ខ្ញុំក៏សូមលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តគំនិត ផ្តួចផ្តើមរៀបចំពិព័រណ៍ពាណិជ្ជកម្មបែបនេះនៅកម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បីធានាបាននូវភាព ប្រកួតប្រជែងខ្ពស់ និងបង្កើនការយល់ដឹងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា»។

ក្នុងឱកាសនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការរៀបចំពិព័រណ៍លើកទី២នេះ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីភាពជោគជ័យឥតឈប់ឈរ និងការរីកលូតលាស់នៃ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា-ចិន ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាសម្រាប់ តាំងបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ស្ពានមាស» ក្នុងការតភ្ជាប់ បណ្តាញធុរកិច្ច បង្កើតឱកាសវិនិយោគថ្មីៗ និងពង្រឹងខ្សែច្រវាក់ ផ្គត់ផ្គង់នៅក្នុងតំបន់ ក៏ដូចជា កម្ពុជា ឱ្យកាន់តែរឹងមាំ។

អ្នកឧកញ៉ា មានក្តីសង្ឃឹមយ៉ាងមុតមាំថា៖ « ក្នុងរយៈពេល ៣ថ្ងៃ នៃពិព័រណ៍នេះ ធុរជន និងវិនិយោគិនទាំងអស់ នឹងអាចស្វែងរកដៃគូពាណិជ្ជកម្ម ដ៏មាន សក្តានុពល និងឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀង ធុរកិច្ច ប្រកបដោយផ្លែផ្កាជាច្រើន»។

សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ ត្រូវបានរៀបចំឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ២០២៦។ កម្ពុជា-ចិន បានបន្ត​គាំទ្រ និងជំរុញឱ្យមានការរៀបចំការតាំងពិព័រណ៍នេះ នៅឆ្នាំ២០២៧ បន្តទៀត ព្រមទាំង លើកទឹកចិត្តដល់ បណ្តាសហគ្រាស និងសមាគមនៅក្នុងស្រុកខ្មែរ ចូលរួមឱ្យបានច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព ការផ្គត់ផ្គង់ទំនិញ ទីផ្សារ រវាង ចិន និង កម្ពុជា ឱ្យកាន់តែរីកច្រើនឡើង៕ អត្ថបទ៖ ធូ វិរៈ



 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm