អន្តរជាតិ ៖ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិក ចំពោះការបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅអ៊ុយក្រែន ដោយនិយាយថាការដឹកជញ្ជូនអាវុធបែបនេះ គឺប្រៀបដូចជាចាក់ប្រេងលើភ្លើង។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាគិតជាទឹកប្រាក់ប្រមាណ៦,៤ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ចាប់តាំងពីឆ្នាំ2014 ដែលក្នុងនោះទឹកប្រាក់ ៣,7 ពាន់លានដុល្លារអាមេរិក ត្រូវបែងចែកក្នុងកញ្ចប់ថវិកាជាបន្តបន្ទាប់ដែលបានប្រកាសបន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួនជាង២ខែកន្លងទៅនេះ។
