អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះក្នុងដំណាក់កាលចុងក្រោយនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។

លោក Vance បាននិយាយថា៖«នេះគឺជាកិច្ចព្រមព្រៀងចុងក្រោយ។ នេះគឺជាការសន្មត់ថា អ៊ីរ៉ង់គោរពតាម ដោយពួកគេផ្តល់ឲ្យយើងនូវការផ្ទៀងផ្ទាត់ថា ពួកគេអនុវត្តអាកប្បកិរិយាជាក់ស្តែងចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ។ អ្វីដែលយើងកំពុងនិយាយគឺថាយើងនឹងដកកងទ័ពទៅកម្រិតមុនជម្លោះ មានន័យថា យើងនឹងមិនរក្សាក្រុមនាវាផ្ទុកយន្តហោះបន្ថែមពីរបីក្រុមនៅទីនោះទេ»។
យោងតាមលោកអនុប្រធានាធិបតី ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ មិនចាប់អារម្មណ៍ក្នុងការរក្សាវត្តមានយោធាអាមេរិកដែលបានពង្រីកនៅមជ្ឈិមបូព៌ា នៅពេលដែលលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ត្រូវបានបំពេញនោះ។
លោក Vance បាននិយាយថា៖ «ប្រជាជនអ៊ីរ៉ង់មិនត្រូវការរវត្តមានកងទ័ពនោះទេ។ និយាយតាមត្រង់ទៅ យើងក៏មិនចង់ឲ្យមានវត្តមានកងទ័ពនោះដែរ»៕
