ប្រធានាធិបតីអ៊ីរ៉ង់ បានលើកសរសើរពីតួនាទីរបស់ប្រទេសកាតាក្នុងការជួយប្រទេសទាំងពីរ អាមេរិក-អ៊ីរ៉ង់ ឱ្យឈានដល់អនុស្សរណៈនៃការយោគយល់(MoU) ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប្រទេសកាតា ព្រះចៅ Sheikh Tamim bin Hamad Al Thani។
លោក Masoud Pezeshkian បាននិយាយថា ប្រទេសកាតាបានបង្កើត «បរិយាកាសអំណោយផលសម្រាប់ការចរចា» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកប្រធានាធិបតី និងបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីប្រទេសកាតា ប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីស្លាមដទៃទៀត។
ព្រះចៅ Sheikh Tamim បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដោយបានបញ្ជាក់ពីសារៈសំខាន់ផ្នែកការទូត និងការសន្ទនាដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញស្ថិរភាពក្នុងតំបន់។

