យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡានៅក្នុងតំបន់ខ្លះនៃភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលរួមមានប្រទេសលីបង់ក៏ដោយ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលយប់ កងទ័ពបានវាយប្រហារ និងបន្តវាយប្រហារលើភេរវករហេសបូឡា និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសលីបង់»។
យោធាបានបន្ថែមថា៖«ការវាយប្រហារទាំងនេះ កើតឡើងបន្ទាប់ពីការរំលោភម្តងហើយម្តងទៀតលើបទឈប់បាញ់ដោយអង្គការភេរវកម្មហេសបូឡា»។
នៅថ្ងៃព្រឹកថ្ងៃសុក្រនេះ យុទ្ធជនរបស់ក្រុមហេសបូឡា បានបំផ្លាញរថក្រោះអ៊ីស្រាអែលចំនួនបីគ្រឿង ហើយការប៉ះទង្គិចគ្នា កំពុងបន្ត មួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សចំនួន ១៦នាក់៕