រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា រុស្ស៊ីចង់សម្រេចគោលបំណងនៃប្រតិបត្តិការយោធាពិសេសតាមរយៈការទូត ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវធានាសន្តិសុខរបស់ខ្លួន។

លោក ឡាវរ៉ូវ បានថ្លែងនៅក្នុងអត្ថបទ«អ៊ុយក្រែន អឺរ៉ុប និងសន្តិសុខសកល»របស់លោក ថា៖«រុស្ស៊ីចង់សម្រេចគោលដៅនៃប្រតិបត្តិការយោធាពិសេសតាមរយៈការទូត។ មធ្យោបាយការទូតទាមទារឲ្យមានការធានាសន្តិសុខប្រកបដោយភាពជឿជាក់តាមបណ្តោយព្រំដែនភាគខាងលិចរបស់រុស្ស៊ី និងធានាការគោរព និងសេចក្តីថ្លៃថ្នូរសម្រាប់ពលរដ្ឋ និងជនរួមជាតិរបស់យើង រួមទាំងសិទ្ធិនិយាយភាសាកំណើតរបស់ពួកគេជាភាសា រុស្ស៊ី និងអនុវត្តជំនឿគ្រិស្តអូស្សូដក់»។
លោកបានកត់សម្គាល់ថា៖«ការពង្រីកយោធា នយោបាយ និងសេដ្ឋកិច្ចបន្ថែមទៀតដោយលោកខាងលិចគឺមិនអាចទទួលយកបានទេ៖ ការធ្វើបែបនេះផ្ទុយនឹងតម្រូវការចាំបាច់នៃពិភពលោកពហុប៉ូល»៕
