អនុប្រធានាធិបតីអាមេរិក លោក Vance លុបចោលការ​ធ្វើ​ដំណើរ សម្រាប់កិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់

2026/06/19 11:44:49 pm        65

អ្នកនាំពាក្យសេតវិមាន បានឲ្យដឹង​ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានដកខ្លួនចេញពីការ​ធ្វើដំណើរដែលបានគ្រោងទុក ដើម្បីជួបជាមួយក្រុមអ្នកចរចាអ៊ីរ៉ង់ នៅប្រទេសស្វីស នា​ថ្ងៃសុក្រ (ទី១៩​ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដែល​មាន​​គោល​បំណង​ចាប់ផ្តើមកិច្ចពិភាក្សាដ៏​ស្មុគស្មាញ ស្ដីពី​ការអនុវត្តកិច្ចព្រមព្រៀង ១៤ចំណុច រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគី​ទាំង២​។

ការ​លុបចោល​កិច្ច​ពិភាក្សា​នេះ​​ ត្រូវ​បាន​បញ្ជាក់ដោយ​ក្រសួង​ការបរទេស​ស្វីស​ ដែលបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនៅរមណីយដ្ឋានកំពូលភ្នំ Burgenstock នឹងមិនកើតឡើងឡើយ​។

មន្ត្រីអាមេរិកបានឲ្យ​ដឹង​នៅសប្តាហ៍នេះថា ពួកគេនឹងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ សម្រាប់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវរបស់​ស្វីស ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហាញ​ការ​សង្ស័យ​ ជុំវិញ​រឿងនោះ ដោយបញ្ជាក់​ថា វាមិនមាន​ភាព​ចាំបាច់ទេ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាល​ពី​ថ្ងៃពុធ។

អ៊ីរ៉ង់បានបញ្ជាក់​ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស បន្ទាប់ពីគូ​អរិ​ទាំង២ បានពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយយ៉ាងហោចណាស់ ៦០​ថ្ងៃជាមួយនឹងកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយ​ការណ៍​កាលពីថ្ងៃព្រហស្បតិ៍ មុនពេលមាន​ការប្រកាសរបស់លោក Vance ថា ក្រុម​អ្នកចរចាអ៊ីរ៉ង់ត្រូវឃើញសញ្ញា ដែល​បង្ហាញ​នូវ​ការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នពីសហរដ្ឋអាមេរិកសិន មុនពេល​​ការចរចាសន្តិភាពជុំបន្ទាប់ អាចចាប់ផ្តើម ហើយថា មិនមានការបញ្ជាក់ថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនោះឡើយ​។

អ្នកនាំពាក្យសេតវិមាន បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោក Vance និងគណៈប្រតិភូអាមេរិក បានត្រៀមរួចរាល់ហើយ ដើម្បីចេញដំណើរ​ភ្លាមៗ នៅពេលដែលផែនការ សម្រាប់ការចរចា ត្រូវបានបញ្ចប់សព្វគ្រប់​។ យ៉ាង​ណាក្ដី សេចក្តីថ្លែងការណ៍បានបន្ថែម​ថា «ប៉ុន្តែការរៀប​ចំ​ជាក់​ស្ដែង​​នៃការចរចាទាំងនេះ មិនមែន​ជា​បញ្ហា​សាមញ្ញ ឬអាចទស្សន៍ទាយដឹងមុន​បានឡើយ​»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm