អូស្ត្រាលីមើលឃើញថា សន្តិភាព និងស្ថិរភាព ជាកត្តាសំខាន់នាំឱ្យកម្ពុជារីកចម្រើនឆាប់រហ័ស

2022/04/26 07:30:20 pm        921

ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូ មិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រ ចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) បានលើកឡើងថា ឯកឧត្ដមមានក្តីរីករាយដែលមានឱកា សមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅក ម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ឯកឧត្តមបានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែ លជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។

ក្នុងជំនួបនេះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំ ណែករបស់ឯកឧត្តម John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពសម្រាប់កម្ពុជាក្នុងស ម័យកាលអ៊ុនតាក់ ដែលជាសម័យកាលពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួ យឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានគាំទ្រចំពោះទស្សនៈរបស់ឯកឧត្តម John Sanderson អំពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពកាន់តែរុង រឿងរបស់កម្ពុជាបន្តទៅមុខទៀត។

ក្រៅពីនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម John Sanderson ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសាកល និងតំបន់មួយចំនួន ដែលកំពុងកើតមានក្នុងនោះមានដូចជា បញ្ហាជំងឺកូវីដ-១៩, ជម្លោះតាមតំបន់ និងការប្រែប្រួលអាកាសធាតុ ជាដើម។

ឯកឧត្តមឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី៣០ ឆ្នាំនៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
2026/10/14 11:16:40 pm        1
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm        1
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/10/14 11:16:40 pm
​កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm
​ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm
​កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
2026/10/14 07:58:22 pm
​កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
2026/10/14 07:54:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm