រមណីយដ្ឋានប្រណីត Burgenstock របស់ប្រទេសស្វីស ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈពេលពួកគេជួបជុំគ្នានៅថ្ងៃសុក្រនេះ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ។
កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដូចគ្នានឹងប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkianដែរ ធ្វើឲ្យវាចូលជាធរមានរយៈពេល ២ថ្ងៃមុនការរំពឹងទុកកាលពីមុន ។
កិច្ចព្រមព្រៀងនេះ អំពាវនាវឲ្យមានការបើកជាបន្ទាន់ច្រកសមុទ្រ Hormuz និងដកចេញការបិទកំពង់ផែរអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក ។
អំឡុងសន្និសីទសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយថា កិច្ចប្រជុំបច្ចេកទេសលើកិច្ចព្រមព្រៀងអ៊ីរ៉ង់ ត្រូវបានកំណត់ឲ្យចាប់ផ្តើមនៅចុងសប្តាហ៍នេះ ប៉ុន្តែផែនការបានផ្លាស់ប្តូរវិញ ។
លោកថា លោកមានគម្រោងដឹកនាំក្រុមចរចាសហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំជាមួយអ៊ីរ៉ង់ ៕

