ថ្នាក់ដឹកនាំ និង​កីឡាករ​សាទរ ក្រោយ​រាជរដ្ឋាភិបាល​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​

2022/04/27 05:05:04 pm        713

​កីឡា៖ ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា និង​កីឡាករបាន​សម្ដែង​ការ​សាទរ និង​រីករាយ​ជា​ខ្លាំង ក្រោយ​រាជរដ្ឋាភិបាលដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់នៅតាម​ទីសាធារណៈ​នានា​ទូទាំងប្រទេស ទោះបី​តម្រូវ​ឲ្យ​ពលរដ្ឋ​បន្ដ​ពាក់​ម៉ាស់​នៅ​កន្លែង​បិទ​ជិត​មាន​ម៉ាស៊ីនត្រជាក់​ក៏ដោយ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានបង្ហាញ​នូវ​សេចក្ដីសោមនស្ស​រីករាយ​ជាខ្លាំង ចំពោះ​ការទទួលបាន​នូវ​ភាពកក់ក្ដៅ​មួយ​ជំហាន​ទៀត ក្រោម​ការគិតគូរ និង​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្នុងការ​លើកលែង​ការពាក់​ម៉ាស់ ដែល​នឹង​ផ្ដល់នូវ​ផល​វិជ្ជមាន​សម្រាប់​ការហ្វឹកហាត់​ជំនាញ​របស់​កីឡាករ​-​កីឡាការិនី។​ ​ទន្ទឹម​ជាមួយគ្នា មន្ដ្រី​សហព័ន្ធ​កីឡា​ជាតិក៏ដូចជា​កីឡាករ រួមមាន​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ ក៏ដូចជា​កញ្ញា ហេង ម៉ី​ជូ អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត និង​កីឡាករ​កីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជា ថេ​ង គឹម​ឈា បានលើកឡើង​ស្រដៀងៗ​គ្នាជុំវិញ​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នេះ​ថា ជា​ដំណើរ​ឆ្ពោះទៅរក​ប្រក្រតីភាព​ឡើងវិញ ពិសេស​ផ្ដល់​ភាព​ការងារ​ក្នុងការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​តែម្ដង។​​

​គួរ​បញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់នៅតាម​ទីសាធារណៈ​នានា​នៅ​ទូទាំងប្រទេស ប៉ុន្តែ​តម្រូវឱ្យ​ពលរដ្ឋ​បន្ត​ពាក់​ម៉ាស់​នៅ​កន្លែង​ដែល​ការបិទ​ជិត ​មាន​ម៉ាស៊ីនត្រជាក់​ជាដើមកាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា​ម្សិលមិញ បន្ទាប់ពី​ទទួល​យោបល់​ពី​កិច្ចប្រជុំ​អន្តរក្រសួងកាលពី​ថ្មីៗ ក្រោយ​រាជរដ្ឋាភិបាលសង្កេតឃើញថា អត្រា​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​អត្រា​ទាប​បំផុត ទោះបីជា​កម្ពុជា​បានអនុញ្ញាត​ឱ្យ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដោយមាន​ប្រជាពលរដ្ឋ​ជាច្រើន​លេង​កម្សាន្តដោយ​មិនមាន​ការពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​ក៏ដោយ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm