អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយថា ផ្នែកមួយនៃគោលដៅកិច្ចព្រមព្រៀងសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយអ៊ីរ៉ង់ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលីបង់ រក្សាសន្តិសុខនៅតំបន់ភាគខាងត្បូងប្រទេស ជាជាងក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ ។
លោក Vance និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្វីដែលពួកយើងចង់មើលឃើញ គឺរដ្ឋាភិបាលលីបង់ ក្រុមតំណាងឈ្នះរបស់ប្រជាជនលីបង់ដែលអាចរក្សាសន្តិសុខនៅតំបន់ភាគខាងត្បូងលីបង់ ដើម្បីកុំឲ្យក្រុមហេសបូឡាគ្រប់គ្រងប្រទេសមួយនេះ ប្រជាជនអ៊ីស្រាអែលលែងរងការគំរាមកំហែងបន្តទៀត ហើយចុងក្រោយអ៊ីស្រាអែលក៏លែងវាយប្រហារលីបង់ ឬទីក្រុងបេរូតទៀតដែរ ។
នៅថ្ងៃសុក្រនេះដែរ សំណុំផ្សែងត្រូវបានមើលឃើញហុយនៅតំបន់ភាគខាងត្បូងលីបង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៨នាក់ ។
ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សយ៉ាងហោច ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេស ខណៈយោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់ដូចគ្នា នៅក្នុងឧបទ្ទេវហេតុស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីការកើនឡើងភាពតានតឹងថ្មី បានចាប់ផ្តើម ។
ក្រសួងសុខាភិបាលលីបង់និយាយទៀតថា ការវាយប្រហារតាមច្រកអាកាសដ៏ខ្លាំងក្លាចាប់តាំងពីយប់ពាក់កណ្តាលអាធ្រាត្ររហូតមក បានរារាំងដល់កិច្ចខិតខំជួយសង្រ្គោះ ហើយការជម្លៀសខ្លួន ហើយ ចំនួនមនុស្សស្លាប់ ១៨នាក់ និងមនុស្ស ៣៣នាក់ផ្សេងទៀត រងរបួសដែលត្រូវបានរាយការណ៍ដំបូង អាចនឹងកើនឡើង ៕

