តំបន់ភាគខាងជើងប្រទេសអេស្ប៉ាញ បានមើលឃើញការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ ហើយទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅតំបន់ភាគពាយ័ព្យ Galicia ។
នៅទីក្រុង Viana do Bolo ទឹកជំនន់ និងល្បាប់ភក់ បានហូរច្រោះសហគមន៍ជាច្រើនកន្លែង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ។
អភិបាលក្រុង Viana do Bolo បានចាត់ទុកទឹកជំនន់ដ៏គំហក់នេះថា ជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។ លោកថា ភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារកម្លាំងចរន្តទឹកហូរខ្លាំង ។
ខណៈពេលនោះដែរ បំណាក់ដី បានកប់ពន្លិចរថយន្តជាច្រើនគ្រឿង និងយានដ្ឋានជាច្រើនកន្លែង ហើយល្បាប់ភក់បានហូរដល់បង្អួចផ្ទះប្រជាពលរដ្ឋ និងធ្វើឲ្យអ្នកស្រុកជាប់ខ្លួនដោយសារផ្លូវបិទ ៕