លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”

2026/06/20 07:16:50 am        100

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១ នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរដ៏ មានអរិយធម៌ វប្បធម៌ និងមោទនភាពរបស់ប្រជាជនកម្ពុជា នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

រាត្រីកម្ពុជា មិនមែនជាកម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ រាត្រីនេះ គឺជា “អំណោយវប្បធម៌ពីបេះដូងកម្ពុជា”ជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់ តាមរយៈរបាំប្រពៃណីសម្លៀកបំពាក់ សិល្បៈ ម្ហូបអាហារ ស្នាមញញឹម និងបដិសណ្ឋារកិច្ច គឺកម្ពុជាសូមចែករំលែកជាមួយមិត្តទាំងអស់នូវអត្តសញ្ញាណ មោទនភាព និងបេះដូងដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

“រាត្រីកម្ពុជា” មិនមែនជាកម្មវិធីលាគ្នានោះទេ ប៉ុន្តែកម្មវិធីនេះ គឺជា “ការបើកទំព័រថ្មី នៃមិត្តភាព អនុស្សាវរីយ៍ និងកិច្ចសហការរបស់យើង” ដោយយើងនឹងបន្តចងចាំចំណងមិត្តភាពនេះ, បន្តចែករំលែកបទពិសោធន៍ និងបន្តធ្វើសកម្មភាពរួមគ្នា ដើម្បីផ្តល់ឱកាស ក្តីសង្ឃឹម និងភាពជាអ្នកដឹកនាំដល់កុមារី និងយុវតីគ្រប់ទីកន្លែង។

ការជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គឺមិនមែនជាកិត្តិយសសម្រាប់តែសមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ។ កាលពីអតីតកាល កម្ពុជា ជាប្រទេសដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែក្រោមម្លប់នៃសន្តិភាព កម្ពុជាបានងើបឡើងវិញ និងបន្តកសាងខ្លួនជាប្រទេសដែលអាចទទួលស្វាគមន៍មិត្តអន្តរជាតិដោយកិត្តិយស សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ហើយក្នុងឱកាសដែលយើងបានជួបជុំគ្នានៅទីនេះ ក្នុងបរិយាកាសមិត្តភាព និងស្នាមញញឹម គឺជាសារមួយដ៏សំខាន់ថា “សន្តិភាពផ្តល់ឱកាសឱ្យយើងបានសិក្សា សហការ បង្កើតមិត្តភាព និងកសាងអនាគតដ៏ល្អជាមួយគ្នា”។



អត្ថបទដែលទាក់ទង

សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/06/20 08:28:09 am        2
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/20 08:14:09 am        1
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
2026/06/20 07:42:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/06/20 08:28:09 am
​ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/20 08:14:09 am
​ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
2026/06/20 07:42:29 am
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
2026/06/20 07:16:50 am
​គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
2026/06/19 09:28:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am