ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស

2026/06/21 01:16:01 am        31

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុត ដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈ ការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការ ជាពិសេសសាលារៀនជាដើម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលផ្សេងៗនៅសាលាបឋមសិក្សាបឹងខ្វែក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៦ នេះថា សមិទ្ធផលជារូបវន្តដ៏ថ្មីស្រឡាង ដែលបានកើតឡើងនៅពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះគឺជា ផ្លែផ្កាដ៏ពិតប្រាកដ ដែលកើតចេញពីការខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងបោះជំហានទៅមុខលើគ្រប់វិស័យ។

លោកជំទាវបណ្ឌិត បន្តថា ជុំវិញវិស័យអប់រំនេះ រាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការកែទម្រង់ប្រព័ន្ធអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាធិការនៅតាមជនបទដូចជា សាលារៀនដែលកំពុងសម្ពោធ នាថ្ងៃនេះជាដើម ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ ដូច្នេះសូមក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្រឱ្យបានខ្លាំងក្លា ដូចប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែលើកឡើងថា “រៀនឱ្យចេះ រៀនឱ្យមានជំនាញ និងរៀនឱ្យ មានការងារធ្វើ”។ លោកជំទាវ ក៏បានបន្ថែមថា ភាពជោគជ័យក្នុងការសិក្សារបស់ក្មួយៗ គឺជាមោទនភាពរបស់មាតាបិតា អាណាព្យា បាល លោកគ្រូ-អ្នកគ្រូ រាជរដ្ឋាភិបាល និងសប្បុរសជនដែលជាអ្នកឧបត្ថម្ភផងដែរ។ ហេតុនេះសូមក្មួយៗខិតខំរៀនសូត្រ ឱ្យក្លាយ ជាសិស្សឆ្នើម និងសិស្សពូកែ ឱ្យសមទៅនឹងពាក្យស្លោក "ទំពាំងស្នងឫស្សី” របស់ជាតិយើង។

 លោកជំទាវបណ្ឌិត បន្ថែមទៀតថា ជាក់ស្តែងអគារសិក្សាថ្មី ១ខ្នង មាន ៣បន្ទប់ ក៏ដូចជាអគារសិក្សាដែលបានជួសជុល ១ខ្នង មាន ៦បន្ទប់ ដែលកំពុងត្រូវបានសម្ពោធនាពេលនេះ មិនមែនគ្រាន់តែជាសំណង់ឥដ្ឋ និងស៊ីម៉ងត៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ជង្រុកនៃចំណេះដឹង” ជាកន្លែងដែលក្មួយៗនឹងរៀនសូត្រទាំងអក្សរសាស្ត្រ វិទ្យាសាស្ត្រ និងចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋាន ដើម្បី ក្លាយខ្លួនជាពលរដ្ឋគំរូ និងសកម្មនាពេលអនាគត ជាពិសេសជាបញ្ញវន្ត ជាអ្នកដឹកនាំ និងជាមុខមាត់របស់ខេត្តកំពង់ធំទាំងមូល។

 លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ FTB, និងធនាគារ អេ,អឹម.ខេ ដែលបានចូលរួមឧបត្ថម្ភក្នុងការសាងសង់អគារសិក្សានោះ។

ឆ្លៀតក្នុងឱកាសនោះដែរ, លោកជំទាវក៏បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល សិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ៣៨៧ នាក់ ក្នុងនោះបានឧបត្ថម្ភសាលាបឋមសិក្សាបឹងខ្វែក ចំនួន ២ លាន រៀល, រដ្ឋបាលស្រុកនិងឃុំ និងយុវជនគណបក្សភូមិ ៤៩ រូប លោកគ្រូ-អ្នកគ្រូ ២៩រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺន រៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋ ២៣៩ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល

និងឧបត្ថម្ភសិស្សានុសិស្សចំនួន ៧០រូប ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់និងថវិកា ១ម៉ឺនរៀល៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm