ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ

2026/06/21 01:18:49 am        33

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងមហាជនដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ដើម្បីរួមសាមគ្គីគ្នាការពារ សមិទ្ធផល សង្គមជាតិ និងកសាងប្រទេស កម្ពុជា ដើម្បីឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ លើកឡើងនៅក្នុងមតិសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ ការគណបក្សឃុំឈូក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅក្នុងដំណើរដ៏វែងឆ្ងាយ នៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាជនអស់រយៈពេលជិត៧៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជន នឹងនៅរួមសុខរួមទុក្ខ និងតែងតែយកប្រជាជន ជាធំ។ ជាក់ស្តែងការសម្ភោធអគារ ទីស្នាក់ការគណបក្សថ្មីនេះ មិនត្រឹមតែជាប្រយោជន៍សម្រាប់បម្រើការងារនានានៅក្នុងបក្ស ប៉ុណ្ណោះទេ គឺបានបង្ហាញអំពីភាពរឹងមាំនៃគណបក្ស និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងផងដែរ។

ក្នុងពិធីសំណេះសំណាលនោះដែរ, លោកជំទាវបណ្ឌិត បានលើកឡើងនូវប្រសាសន៍សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមាន កុំឱ្យរីករាលដាល និងមិនឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ និងកងទ័ពដ៏ក្លាហាន ក៏ដូចជាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាតាម រយៈលក្ខណៈការទូតនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់នូវការអនុវត្តតាមច្បាប់អន្តរជាតិ។ ទន្ទឹមនេះចំពោះការវិវត្តន៍ថ្មីៗផ្នែកព្រំដែន ទឹក និងតំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រថៃក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពម៉ឺងម៉ាត់ របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានចាត់វិធានការតាមផ្លូវច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវ ដោយបានបញ្ជូនបញ្ហា នេះទៅកាន់យន្តការដោះស្រាយ ផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចដ៏មហាសាលរបស់កម្ពុជា ដោយសន្តិវិធីនិងសេចក្តីថ្លៃថ្នូរបំផុត។

 លោកជំទាវបណ្ឌិត បន្ថែមថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “ស្ងាត់តែមិនស្ងៀម" នៅតែជាអភិក្រមដ៏មានប្រសិទ្ធភាព ក្នុង ការដោះស្រាយបញ្ហាប្រឈមនានាជាមួយប្រទេសជិតខាងដោយភាពអត់ធ្មត់។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។ មួយវិញទៀត សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពី Page ផ្លូវការ របស់សម្ដេចតេជោ សម្ដេចធិបតី និងក្រសួង ស្ថាប័នផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ជៀសវាងការចែកចាយបន្តនូវព័ត៌មានមិនពិត ធ្វើឱ្យមានការយល់ច្រឡំ។

ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំ យកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូន សមាជិក-សមាជិកាគណបក្សប្រជាជនឃុំឈូកចំនួន៣៣៤នាក់រួមមាន៖ ឧបត្ថម្ភ គណបក្សឃុំឈូក ថវិកាចំនួន ២ លានរៀល, រដ្ឋបាលស្រុក-ឃុំ ចំនួន ២៤ រូប និងយុវជនគណបក្សឃុំ ៣០ រូប ម្នាក់ៗទទួលបាន សារុង ១ និងថវិកាចំនួន ៣ ម៉ឺនរៀល និងឧបត្ថម្ភសមាជិកបក្សចំនួន ២៨០ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ចំនួន ២ ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm