រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ

2026/06/21 05:52:13 pm        144

កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នា​តំបន់​ក្បែរ​ព្រំដែន​ខាងទិសបូពា៖ ក្នុងដំណើរសួរសុខទុក្ខដោយឥតជូនដំណឹងមុន នៅមណ្ឌលសុខភាព​ក្បាល​ត្រាច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ​ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។

ទោះបីជាមណ្ឌលសុខភាពនេះមានប្រជាពលរដ្ឋមកប្រើប្រាស់សេវាក្នុងចំនួនមធ្យមក្តី នេះបង្ហាញថាបងប្អូនក្នុងមូលដ្ឋាននៅតែមានក្តីរំពឹង និងតម្រូវការចំពោះសេវាដែលមណ្ឌលសុខភាពផ្តល់ជូន។

ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើអាទិភាពនៃការដែលត្រូវខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំដល់បុគ្គលិកមណ្ឌលសុខភាពក្បាលត្រាច អំពីការបម្រើសេវាសុខាភិបាល ជូនដល់គ្រប់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ សំដៅសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមធម៌ ឈរលើឥរិយាបថទន់ភ្លន់ គោរពពេលវេលាបំពេញការងារ និងវេនការងារប្រចាំការ ២៤ម៉ោង។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញឱ្យបុគ្គលិកសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់លើ អនាម័យ បរិស្ថាន ការកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគត់មត់ ដែលជាព័ត៌មាន និងស្ថានភាពអ្នកជំងឺ ដើម្បីទទួលបាន និងបន្តរក្សារទំនុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវា។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹកបន្ថែម ដល់មណ្ឌលសុខភាព ត្រូវពិនិត្យនិងជំរុញការផ្តល់វ៉ាក់សាំងដល់កុមារ និងទារក ដែលជាការបង្កើនភាពស៊ាំក្នុងសហគមន៍ ដើម្បីធានាបាននូវការលើកកម្ពស់សុខុមាលសុខភាពប្រជាពលរដ្ឋ និងបង្កើតវប្បធម៌ការងារដែលផ្តោតលើប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺមានតម្លៃបំផុតចំពោះមណ្ឌលសុខភាព។ ប្រជាពលរដ្ឋនឹងជ្រើសរើសមកទទួលសេវា នៅពេលដែលពួកគាត់ទទួលបានការស្វាគមន៍ដោយភាពរួសរាយរាក់ទាក់ ការគោរព ការយកចិត្តទុកដាក់ និងសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។

ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ ការដឹកនាំល្អ និងសាមគ្គីភាពផ្ទៃក្នុង មណ្ឌលសុខភាពនេះអាចផ្លាស់ប្តូរ ទៅជាមណ្ឌលសុខភាពដែលមានគុណភាព មានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសហគមន៍កាន់តែច្រើននាពេលខាងមុខ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm