កាសែត Observer របស់ចក្រភពអង់គ្លេសបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកKeir Starmer ត្រូវបានគេរំពឹងថានឹងលាលែងពីតំណែងនៅថ្ងៃចន្ទ ២២ មិថុនាសប្ដាហ៍ក្រោយនេះ ហើយនឹងកំណត់ពេលវេលាសម្រាប់ការចាកចេញរបស់លោក។
កាសែតនេះបាននិយាយថា លោកStarmer បានសន្និដ្ឋានថា ជំហររបស់លោកលែងអាចទ្រាំទ្របានទៀតហើយ បន្ទាប់ពីបាននិយាយជាមួយក្រុមរដ្ឋមន្ត្រី ទីប្រឹក្សា អ្នកបរិច្ចាគ និងមេដឹកនាំសហជីព។
របាយការណ៍នេះបាននិយាយថាលោក Starmer កំពុងពិភាក្សាអំពីបញ្ហានេះជាមួយភរិយារបស់លោកនៅឯលំនៅឋាន Chequers របស់លោក មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ប៉ុន្តែឥស្សរជនជាន់ខ្ពស់នៃគណបក្សពលករូបនេះរំពឹងថានឹងមានសេចក្តីថ្លែងការណ៍ច្បាស់លាស់អំពីអនាគតនយោបាយរបស់លោកនៅព្រឹកថ្ងៃចន្ទស្អែកនេះ។
លោក Starmer បានបន្តការសន្យារបស់កាលពីថ្ងៃសុក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមណាមួយចំពោះភាពជាអ្នកដឹកនាំគណបក្សពលកររបស់លោក បន្ទាប់ពីគូប្រជែងរបស់ខ្លួនបានស្ថិតនៅលើផ្លូវទៅកាន់កៅអីវិមាននាយករដ្ឋមន្ត្រី Downing Street ដោយឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកសភាដ៏សំខាន់មួយ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍្រថា ប្រសិនបើមានការប្រកួតប្រជែង នោះពិតណាស់ថារូបលោកនឹងឈរឈ្មោះ។លោកនិយាយម្តងហើយម្តងទៀតថា រូបលោកនឹងមិនដើរចេញពីរឿងនោះឡើយ៕

