ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

2026/06/21 06:08:44 pm        188

នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ តំណាងថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ ឯកជន និងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ នាំគ្នាធ្វើលំហាត់យោគៈ សម្មាធិ នៅសួនមាត់ទន្លេចតុមុខ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងអបអរសាទរទិវាយោគៈអន្តរជាតិ ២១ មិថុនា លើកទី១២។

ភ្ញៀវជាតិ និងទេសចរមកពីឥណ្ឌា បានថ្លែងថា រៀងរាល់ថ្ងៃព្រឹក និងល្ងាច គេតែងតែធ្វើលំហាត់ប្រាណតាមបែបយោគៈ បែបសម្មាធិ នៅក្នុងផ្ទះ ហើយពេលខ្លះធ្វើនៅតាមទីសាធារណៈដែលមានទេសភាពស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត កាត់បន្ថយភាពតានតឹងនានា ហើយតាមរយៈទិវាយោគៈអន្តរជាតិនេះ ភ្ញៀវឥណ្ឌានានានោះ ក៏បានអំពាវនាវឲ្យទេសចរឥណ្ឌា និងទេសចរអន្តរជាតិនានាទៀត នាំគ្នាមកទស្សនាកម្ពុជា ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍លំហាត់យោគៈ ជាពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ខេត្តសៀមរាប រាជធានីភ្នំពេញ និងគោលដៅទេសចរណ៍តាមខេត្តនានាជាច្រើនទៀត។

ឯកឧត្តម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា ឥណ្ឌា បច្ចុប្បន្នបាននិងកំពុងអនុវត្តយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា សំដៅជំរុញការផ្លាស់ប្តូរលំហូរទេសចររវាងប្រទេសពីរឲ្យមានកំណើនល្អប្រសើរ។

ឯកឧត្តម បន្តថា តាមរយៈការរៀបចំទិវាយោគៈអន្តរជាតិ ឆ្នា២០២៦ គឺបង្ហាញកាន់តែច្បាស់ថា គោលដៅទេសចរណ៍នៅកម្ពុជា គឺមានសុខសុវត្ថិភាពល្អប្រសើរ មានភាពរស់រវើកទាំងលើផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ សាសនា ហើយព្រឹត្តិការណ៍នេះទៀត ក៏កំពុងជំរុញអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្លាយជា គោលដៅទេសចរណ៍ទីក្រុងបែបសុខុមាលភាព ធ្វើលំហាត់យោគៈ ដ៏មានភាពទាក់ទាញ។

ឯកឧត្តម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ ថ្លែងថា គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែង របស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ សហការរៀបចំរៀបចំទិវាយោគៈអន្តរជាតិរៀងរាល់ឆ្នាំ បានរួមចំណែកខ្លាំង ការលើកកម្ពស់សុខុមាលភាពសង្គមតាមរយៈ ការធ្វើលំហាត់ប្រាណ ការអភិវឌ្ឍហិត្ថារចនាសម្ព័ន្ធកីឡា និងការចូលរួមចំណែកផ្សព្វផ្សាយពិសក្តានុពលទេសចរណ៍នៅកម្ពុជា និងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តកាន់តតែច្រើន ស្នាក់នៅយូរថ្ងៃ ពិសេសសម្រាប់គោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទាក់ទាញទេសចរអន្តរជាតិមកទស្សនាមានប្រមាណ១លាន៣សែននាក់ ក្នុងនោះទេសចរឥណ្ឌាមកទស្សនាមានប្រមាណជាង២ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm