លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក

2026/06/21 06:53:12 pm        113

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​សហការរៀបចំ​ ការពារ សម្របសម្រួល និងរក្សាសុវត្ថិភាព សណ្តាប់​ធ្នាប់​ជូន​គណៈប្រតិភូទាំងជាតិ និងអន្តរជាតិទាំងលើការធ្វើដំណើរ ការស្នាក់នៅ និងសកម្ម​ភាព​នានា ​ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS)» លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី៤២ នៅ​លើ​ទឹក​ដី​ខេត្តសៀមរាប កន្លងមកនេះ។

លោកជំទាវ​បណ្ឌិត មាន​ប្រសាសន៍​ថា​នេះគឺជាភាពជោគជ័យដោយមោទនភាពជាទីបំផុត ចំពោះ​ការ​លះ​បង់ ការខិតខំទាំងកម្លាំងកាយចិត្ត គិតគូរក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​របស់​ក្រុម​ការ​ងារ​ទាំង​អស់​គ្នា ទាំងស្នងការរបស់សមាគម ប្រធានសាខាខេត្តទាំង៧របស់សមាគម ប្អូនៗគាំទ្រ រួម​ទាំង​សមាជិកាសកម្មគ្រប់ៗរូប។

លោកជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​បន្ត​ថា​ "នេះជា​អារម្មណ៍​សប្បា​យ​រីក​រាយ​ឥត​ឧបមា​ដែលការខិតខំរបស់យើងបានបង្ហាញថ្វីដៃ ផ្តល់ឱកាសដល់ក្មេងៗស្រីៗដែលគ្មានឱកាស រហូត​ដល់ទទួលបានការសរសើរអំពីកម្ពុជាយើងក្នុងនាមជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អក្រៃលែង ហើ​យ​សមិទ្ធផលនេះ នាងខ្ញុំសូមប្រគល់ឱ្យក្រុមការងារទាំងអស់គ្នា ព្រោះ​ថា​បើ​គ្មាន​ក្រុម​ការ​ងារ​ទាំង​អស់គ្នា យើងក៏មិនទទួលបានភាពជោគជ័យនៅថ្ងៃនេះដែរ" ។

លោក​ជំទាវ​បណ្ឌិត​ សូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានសុខភាពល្អ សុខសប្បាយ និង​បន្ត​រួម​ដំណើរជាមួយគ្នាដើម្បីទទួលបានភាពជោគជ័យបន្ថែមទៀត៕ អត្ថបទ៖ បាន​ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
2026/06/21 06:53:12 pm        1
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
2026/06/21 02:36:45 pm        1
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
2026/06/21 02:31:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក

2026/06/21 06:53:12 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
2026/06/21 03:09:57 pm
​សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
2026/06/21 03:02:35 pm
​អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
2026/06/21 02:36:45 pm
​រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
2026/06/21 02:31:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/21 10:57:13 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/21 09:42:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am