ក្រសួង​បរិស្ថាន៖ការពង្រឹង និងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាសន្តិសុខស្បៀង សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ចីរភាពបរិស្ថាន

2026/06/22 08:13:55 am        79

រហូតមកដល់ឆ្នាំ២០២៦ សហគមន៍តំបន់ការពារធម្មជាតិ បានកើនឡើងចំនួន ១៩៤ សហគមន៍ មានសមាជិកសរុបចំនួន៧៣២៣៧គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ សរុបទំហំ ៣៣២ ១៧៤ហិកតា។

យោងតាមនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចរកចំណូលបានប្រមាណ៧០០ ០០០ដុល្លារ ពីការប្រមូលផលសំរ៉ង ប្រមូលផ្សិតប៉ប៉ក់ បានចំនួន២៩០ ០០០ ដុល្លារ ផ្សិតក្ងោក បានចំនួនជាង៥៣ ០០០ ដុល្លារ ទឹកឃ្មុំ ចំនួនជាង១១០ ០០០ ដុល្លារ ផ្លែគុយ ចំនួន២៤០ ០០០ ដុល្លារ ជ័រទឹកចំនួនជាង៤៤៦ ០០០ ដុល្លារ និងជ័រចុងបានចំនួន៧១ ០០០ ដុល្លារ។

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៧ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង បានកំពុងអភិរក្សឬស្សី ប្រកបដោយនិរន្តរភាព សហការជាមួយដៃគូ ផ្នែកឯកជន និងបានរកចំណូល បានប្រមាណ ១២ ៥០០ ដុល្លារ។

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន៥៣ មានសក្តានុពលគោលដៅលម្ហែបៃតង។ រយៈពេល៥ខែដើមឆ្នាំ២០២៦ សហគមន៍ចំនួន៣៨ ក្នុងចំណោមសហគមន៍ទាំងនោះ បានទាក់ទាញទេសចរជាតិចំនួន ៣៤២ ០២៥នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦ ០៦៥នាក់ មកទស្សនា និងសម្រាកលម្ហែ។ សហគមន៍អាចទទួលបានចំណូលផ្ទាល់ ពីការលក់សំបុត្រចូល ទស្សនា បានចំនួន ជាង ៣០ម៉ឺនដុល្លារអាមេរិក (ដោយមិនទាន់គិត ពីសេវាផ្សេងទៀតដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៏ និងការស្នាក់នៅ) និងបានចូលរួមបង្កើតការងារផ្ទាល់ បានប្រមាណ ៤ ៤០០ នាក់។

សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ជាំងឱ្យឃើញពីធានាផលប្រយោជន៍ សហគមន៍តំបន់ការពារធម្មជាតិរយៈពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។ ការចូលរួមការពារព្រៃឈើ សត្វព្រៃរបស់សហគមន៍ ឆ្លើយតបនឹងការចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងនោះសហគមន៍បានចូលរួមក្នុងសកម្មភាពជំរុញភាពស្អាត និងភាពបៃតងនៅតាមមូលដ្ឋាន ដើម្បីធានាចីរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍។

ជាក់ស្តែង សហគមន៍តំបន់ការពារធម្មជាតិ ចំនួន១៥ ដែលមានសមាជិកចំនួនជាង ១៥០០នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ជាមួយគ្នានេះ សហគមន៍ចំនួន១៥ ផ្សេងទៀត បានចូលរួមចលនា បណ្តុះ«ពន្លកបៃតង» ជំរុញសកម្មភាពដាំដើមឈើ នៅតាមសហគមន៍មូលដ្ឋាន និងតាមទីសាធារណៈនានា បានចំនួនជាង ២៣៥ ០០០ដើម នៅលើផ្ទៃដីចំនួន ៧ ៥៨៤ ហិកតា។

សូមបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹងនិងការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងធនធានធម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជួយថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ សម្រាប់សហគមន៍មូលដ្ឋាន។ ទន្ទឹននឹងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី២«ភាពបៃតង» បានរួមបញ្ចូលយុទ្ធសាស្រ្តអាទិភាព ក្នុងការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារធនធានធម្មជាតិ ការពង្រីកគម្របព្រៃឈើ និងការអភិវឌ្ឍជីវភាពសហគមន៍៕

 

អត្ថបទដែលទាក់ទង

ចាប់ខ្លួនជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
2026/06/22 10:40:22 am        1
រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
2026/06/22 10:29:10 am        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/06/22 09:00:25 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកសម្របសម្រួលនិយាយថា អាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់កិច្ចចរចាកម្រិតខ្ពស់នៅប្រទេសស្វីស

2026/06/22 11:06:37 am
​ចាប់ខ្លួនជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
2026/06/22 10:40:22 am
​រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់
2026/06/22 10:29:10 am
​តេជោលីគ៖ វិសាខា បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់បញ្ជាការដ្ឋានអង្គរក្ស ចំពោះមុខអ្នកគាំទ្រដ៏លើសលុប
2026/06/22 10:28:35 am
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ វឌ្ឍនភាពដ៏សំខាន់ត្រូវបានបង្កើតឡើងលើការបញ្ចប់សង្គ្រាមនៅលីបង់
2026/06/22 10:21:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/21 08:10:06 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am