នៅចន្លោះប៉ុស្តិ៍ព្រំដែនភ្ជាប់ទីក្រុង Goma ប្រទេសកុងហ្គោ និងទីក្រុង Gisenyi របស់ប្រទេសរ៉្វាន់ដានៅតំបន់ Petite Barrière មានស្តង់ធ្វើពីឈើមួយកន្លែងដែលធ្លាប់មានមនុស្សច្រើនកកកុញដោយមានអាជីវករ និងអ្នកធ្វើដំណើរធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃ។

ចាប់តាំងពីអាជ្ញាធរ បានប្រកាសពីករណីជំងឺអេបូឡាដែលត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Goma នៅថ្ងៃទី ១៦ ខែឧសភា ច្រកឆ្លងកាត់នេះត្រូវបានបិទ ដោយកាត់ផ្តាច់ផ្លូវអាជីវកម្មដ៏សំខាន់សម្រាប់មនុស្សរាប់ពាន់នាក់ដែលជីវភាពរស់នៅរបស់ពួកគេ ពឹងផ្អែកលើការធ្វើដំណើររវាងទីក្រុងទាំងពីរ។ អ្នកស្រុកជាច្រើននិយាយថា ពួកគេត្រូវបានបណ្តេញឲ្យត្រឡប់ទៅវិញនៅថ្ងៃទី១៧ ខែឧសភា ខណៈព្យាយាមចូលទៅក្នុងប្រទេសរ៉្វាន់ដា។
ដោយឆ្លងកាត់ប៉ុស្តិ៍ព្រំដែន Petite Barriere ក្នុងទីក្រុង Goma ជារៀងរាល់ថ្ងៃ ប្រជាជនភាគច្រើនធ្វើអាជីកម្មខ្នាតតូច។ សម្រាប់ប្រជាជននៅទីក្រុង Goma និងទីក្រុង Gisenyi ព្រំដែននេះគឺជាមូលដ្ឋាននៃការជួញដូរប្រចាំថ្ងៃ និងរកប្រាក់ចំណូលសម្រាប់គ្រួសារ។

ខណៈជំងឺអេបូឡានៅតែបន្តប៉ះពាល់ដល់ផ្នែកមួយចំនួននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រទេសជិតខាង រួមមានរ្វាន់ដា និងអ៊ូហ្គង់ដា បានដាក់ចេញវិធានការដើម្បីការពារវីរុសពីការឆ្លងកាត់ព្រំដែន។ ប្រទេសរ៉្វាន់ដា បានដាក់ចេញនូវវិធានការរឹតត្បិតផ្នែកសុខភាព រួមទាំងការហាមឃាត់ការចូលរបស់អ្នកធ្វើដំណើរបរទេសដែលស្ថិតនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងរយៈពេល៣០ថ្ងៃមុន។អាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងការធ្វើបច្ចុប្បន្នចុងក្រោយថា ចំនួនករណីជំងឺអេបូឡាដែលត្រូវបានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានលើសពី១.០០០ករណី។ យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល ប្រទេសនេះបានរាយការណ៍ពីករណីដែលបានត្រូវបានបញ្ជាក់ចំនួន១.០០៣ករណី រួមទាំងអ្នកស្លាប់ចំនួន២៥៤នាក់ ។