អាជ្ញាធរបាននិយាយ នៅក្នុងប្រទេសបូលីវី ការបិទផ្លូវដើម្បីតវ៉ាទ្រង់ទ្រាយធំៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះត្រូវបានបោសសម្អាតជាលើកដំបូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែវឌ្ឍនភាពត្រូវបានគ្របដណ្ដប់ដោយការធ្លាក់យន្តហោះដឹកជំនួយយោធាដែលបានសម្លាប់មនុស្ស៦នាក់។

អាជ្ញាធរផ្លូវហាយវ៉េរបស់ប្រទេស បានពិនិត្យឡើងវិញចំនួននៃការបិទផ្លូវដែលនៅបន្តមានរហូតដល់២៨កន្លែង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Rodrigo Paz បានប្រកាសពីសា្ថនភាពគ្រាអាសន្នដើម្បីដោះស្រាយវិបត្តិសង្គមរយៈពេល៥០ថ្ងៃដែលបណ្តាលមកពីការបិទផ្លូវប្រឆាំងរដ្ឋាភិបាលដោយបានកាត់ផ្តាច់ផ្លូវសំខាន់ៗរយៈពេលជាច្រើនសប្តាហ៍ ធ្វើឲ្យជាប់គាំងរថយន្តដឹកទំនិញ ការផ្គត់ផ្គង់ស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ទៅកាន់តំបន់ជាច្រើន។

កាលពីថ្ងៃអាទិត្យ សភារបស់ប្រទេសបូលីវី បានអនុម័តយ៉ាងលើសលប់លើក្រឹត្យរបស់ លោក Paz ក្នុងគោលបំណងស្តារឡើងវិញការដឹកជញ្ជូន និងផ្គត់ផ្គង់ទំនិញសំខាន់ៗ ដោយអនុញ្ញាតឱ្យមានការដាក់ពង្រាយយោធាកាន់តែទូលំទូលាយដើម្បីសម្អាតការបិទផ្លូវ និងហាមឃាត់ប្រជាជនពីការបិទផ្លូវ។