អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩០ភាគរយ

2022/04/27 06:51:44 pm        1.6 K

ភ្នំពេញ៖ អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្រេចការសាងសង់បានជាង ៩២,០២ភាគរយ។

ឆ្លៀតក្នុងឱកាសដែលឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីដំណើរការសាងសង់អគារតេជោអភិវឌ្ឍន៍ របស់​មនី្ទរពេទ្យ​កាល់ម៉ែត និងសំណេះសំណាលជាមួយឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយក​មនី្ទរពេទ្យ​កាល់ម៉ែត ព្រមទាំងបុគ្គលិកសុខាភិបាល នាព្រឹកនេះ​ បានថ្លែងថា នេះជាការអភិវឌ្ឍ​ដ៏ធំ​របស់​វិស័យសុខាភិបាល ក្រោម​កិច្ចដឹកនាំ ​និង​ឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដើម្បីធ្វើឲ្យមនី្ទរពេទ្យកាល់ម៉ែត ប្រែក្លាយជាមនី្ទរពេទ្យមួយដ៏ទំនើប និងកាន់តែមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ​ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ក៏ដូចជាមន្រី្ត បុគ្គលិក រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ មិនឲ្យចាញ់បណ្តាប្រទេសដទៃ និង​ប្រទេសជិតខាងរបស់យើង ​ដែលមានលក្ខណៈជាអន្តរជាតិ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា វិស័យវេជ្ជសាស្រ្តជាការងារ មួយដែល​ត្រូវសិក្សាស្រាវជ្រាវជារៀងរហូត​ ព្រោះថា​ជំងឺមានការវិវត្តន៍ថ្មីៗ និងរបៀបធ្វើ​រោគ​វិនិច្ឆ័យ​ក៏​វិវត្តន៍​ជាបន្តបន្ទាប់ ​ការព្យាបាលក៏ទាមទារឲ្យមានប្រសិទ្ធភាព ​និងការប្រើប្រាស់ឱសថ និង​បរិក្ខារវេជ្ជសាស្រ្ត​កាន់តែទំនើប ​និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះគ្រូពេទ្យទាំងអស់ ត្រូវតែ​សិក្សាបន្ថែមជាប់ជានិច្ចទាំងក្នុងប្រទេស​ និងក្រៅប្រទេស និងការផ្លាស់ប្តូរបទពិសោធន៍គ្នា​រវាង​ប្រទេសនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិផងដែរ៕ អត្ថបទ រដ្ឋា  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm