កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការរវាង​រដ្ឋ និងឯកជន គឺជាសសរស្តម្ភកែលម្អបរិយាកាសវិនិយោគ

2026/06/22 01:09:18 pm        165

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន គឺជាសសរស្តម្ភដ៏សំខាន់ សម្រាប់ ការធ្វើធុរកិច្ច និងការកែលម្អបរិយាកាសវិនិយោគ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅចុងសប្តាហ៍កន្លងមក នេះ បានជួបពិភាក្សាការងារជាមួយ លោក James P. Brew អ្នកជំនាញកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងយន្តការកិច្ចសន្ទនារវាងផ្នែករដ្ឋ និងវិស័យឯកជន។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ក៏ដូចជាស្វែងរកកាលានុវត្តភាព ថ្មីៗ ក្នុងការធ្វើឱ្យប្រសើរឡើង និងពង្រឹងយន្តការការងារនានា រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធ- ភាពខ្ពស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់វិនិយោគិន។

ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន គឺជាសសរស្តម្ភដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សំដៅជំរុញកំណើន សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទស្សនាទាន និងបទពិសោធន៍នានារបស់លោក James P. Brew ដែលបានចែករំលែក និងបានគូសបញ្ជាក់ថា មតិកែលម្អនិងធាតុចូលជាយុទ្ធសាស្ត្រទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ភាពជាដៃគូរវាងផ្នែករដ្ឋ និងវិស័យឯកជននៅកម្ពុជា ឱ្យឈានទៅដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីប្រែក្លាយកម្ពុជា ទៅជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ និងមានភាពប្រកួតប្រជែងក្នុងតំបន់៕អត្ថបទ៖ សុន រ៉ាឌី



 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am