លោក Ramiro Valdes ដែលជាមេបញ្ជាការនៅក្នុងបដិវត្តន៍កុម្មុយនិស្តគុយបា និងជាស្ថាបត្យករបង្កើតរចនាសម្ព័ន្ធចារកម្មដ៏ល្បីល្បាញរបស់ប្រទេសមួយនេះ បានទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ ។ នេះបើយោងតាមការអះអារបស់ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel ។

នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X កាលពីថ្ងៃអាទិត្យ លោក Diaz-Canel បានប្រដូចរូបលោក Valdesទៅនឹងបិតាឥស្សរជន និងកោតសរសើរការលះបង់របស់លោកក្នុងការបម្រើជាតិមាតុភូមិ ។
លោក Valdes ស្ថិតក្នុងចំណោមមេដឹកនាំនៅរស់ចុងក្រោយរបស់បដិវត្តន៍ជាមួយលោក Raul Castro វ័យ ៩៥ឆ្នាំ ។ លោកគឺជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Fidel Castro ផងដែរ ដែលបានស្លាប់កាលពីឆ្នាំ ២០១៦ ក្នុងវ័យ ៩០ឆ្នាំ ។

លោក Diaz-Canel សរសេរថា រាល់សកម្មភាពនៅក្នុងជីវិតរបស់លោកមេបញ្ជាការ Ramiro ត្រូវបានកំណត់ដោយភាពស្មោះត្រង់ដាច់ខាតរបស់លោកចំពោះថ្នាក់ដឹកនាំរបស់លោក Fidel និងលោក Raúl ចំពោះយុទ្ធជនរបស់លោក និងចំពោះកម្មវិធី Moncada ។
លោក Diaz-Canel និយាយបែបនេះ ចង់សំដៅលើមូលដ្ឋានគ្រឹះមនោគមវិជ្ជានៃបដិវត្តន៍គុយបា ដាក់ឈ្មោះ ក្រោយការវាយប្រហារពុំបានជោគជ័យកាលពីឆ្នាំ ១៩៥៣ លើលោក Moncada Barracks ដើម្បីផ្តួលរំលំអតីតមេដឹកនាំប្រទេសមួយនេះគឺលោក Fulgencio Batista ៕