លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានប្រកាសនៅថ្ងៃចន្ទនេះថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីប្រឈមមុខនឹងការបះបោរ នៅក្នុងគណបក្សការងារឆ្វេងនិយមកណ្ដាលរបស់លោក។

ការប្រកាសនេះអាចបើកផ្លូវឆ្ពោះទៅរកការឡើងកាន់អំណាចរបស់អ្នកស្នងតំណែងរបស់លោក Starmer ដែលទំនងជាលោក Andy Burnham។ នាយករដ្ឋមន្ត្រីបន្ទាប់នឹងក្លាយជាមេដឹកនាំទី៧ របស់ប្រទេសនេះ ក្នុងរយៈពេល ១ទសវត្សរ៍៕
