ប្រធានកងកម្លាំង Quds របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានព្រមានអ៊ីស្រាអែលឱ្យចាកចេញពីភាគខាងត្បូងប្រទេសលីបង់ បើមិនដូច្នេះទេប្រឈមនឹងការដកកងទ័ពចេញដោយគ្មានលក្ខខណ្ឌពីប្រទេសនេះដូចក្នុងឆ្នាំ២០០០។
លោក Esmail Qaani បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ប្រសិនបើអ៊ីស្រាអែល នៅតែបន្ត «ឈ្លានពាន និងកាន់កាប់» នោះនឹងត្រូវបណ្តេញចេញក្នុង «ភាពអាម៉ាស់ និងបរាជ័យ» នេះបើយោងតាមសារព័ត៌មាន Press TV ដំណើរការដោយរដ្ឋ។

លោក Qaani បាននិយាយថា ប្រសិនបើអ្នកមិនដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ដោយខ្លួនឯងទេ វីរភាពនៃឆ្នាំ២០០០ នឹងត្រូវបានធ្វើម្តងទៀត។
ទិវារំដោះត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី២៥ ខែឧសភា នៅក្នុងប្រទេសលីបង់ ដើម្បីរំលឹកដល់ការដកកងទ័ពរបស់អ៊ីស្រាអែល ចេញពីភាគខាងត្បូងប្រទេសក្នុងឆ្នាំ២០០០ បន្ទាប់ពីបានចូលកាន់កាប់រយៈពេល២២ឆ្នាំ។
