អ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកឲ្យ​ «ប្រយ័ត្នប្រយែង​» ក្រោយមាន​ការគំរាមរបស់លោក Trump

2026/06/23 12:07:22 am        66

លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី២១ ខែមិថុនា ឆ្នាំ២០២៦) បានព្រមានសហរដ្ឋអាមេរិកកុំ​ឲ្យ​គំរាមកំហែងអ៊ីរ៉ង់ ដោយប្រកាស​ក្ដែង​ៗ​ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស​លោក​ត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតប។

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ ដោយសារតែការគាំទ្ររបស់ខ្លួន ចំពោះក្រុមហេសបូឡា លោក Ghalibaf បាននិយាយថា៖ «តើពួកគេមិនគិតទេ​ថា ប្រសិនបើការគំរាមកំហែងរបស់ពួកគេ មានប្រសិទ្ធភាពមែននោះ​ ពួកគេនឹងមិនបានឈានដល់ស្ថានភាពគ្មាន​ជម្រើស​ដូចពេល​នេះទេ? យើងមិនចាប់​អារម្មណ៍​ពី​ការគំរាមកំហែងរបស់អាមេរិកឡើយ​»។

លោក Ghalibaf បាន​សង្កត់ធ្ងន់​ថា៖ «ពួកគេគួរ​តែ​មាន​ការប្រុងប្រយ័ត្នជាមួយនឹងសេចក្តីថ្លែងការណ៍របស់ពួកគេបន្តិច​។ កងកម្លាំងប្រដាប់អាវុធរបស់យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹង​ការ​គំរាម​កំហែង​តាមរបៀបផ្សេងៗ។ មិនថា ពួកគេនិយាយអ្វីក៏ដោយ យើងគឺជាអ្នក​ធ្វើសកម្មភាព»។

កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ លោក Trump បានបង្ហោះសារនៅលើវេទិកា Truth Social របស់លោក​ថា «អ៊ីរ៉ង់ត្រូវតែបញ្ឈប់ក្រុម​ធ្វើ​សង្គ្រាម​តំណាង​របស់ពួកគេនៅក្នុងប្រទេសលីបង់កុំ​ឲ្យ​បង្កបញ្ហា​ភ្លាម​ៗ»។ លោកបានបន្ថែមថា៖ «ប្រសិនបើពួកគេមិនធ្វើដូច្នោះ​ទេ យើងនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងម្តងទៀត ដូចដែលយើងបានធ្វើកាលពីសប្តាហ៍មុន គ្រាន់តែខ្លាំង​ជាងមុន​ទៀត!!!»។

គួរបញ្ជាក់​ថា ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុម​ហេសបូឡា ដែល​កើត​ឡើងដោយសារតែ​ក្រុមសកម្មប្រយុទ្ធគាំទ្រដោយទីក្រុងតេអេរ៉ង់ បាន​វាយប្រហារអ៊ីស្រាអែល ដើម្បីគាំទ្រអ៊ីរ៉ង់ នៅក្នុងសង្គ្រាមដ៏ទូលំទូលាយ បានគំរាមកំហែងម្តងហើយម្តងទៀតធ្វើឲ្យ​ខូចដល់កិច្ចប្រឹងប្រែងសន្តិភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm