ជំងឺ Ebola នៅកុងហ្គោ កើន​ឡើង​លើស ១.០០០ករណី ខណៈមាន​ការឆ្លងថ្មីត្រូវបាន​កត់​ត្រា

2026/06/23 12:18:22 am        48

អាជ្ញាធរសុខាភិបាលបានឲ្យដឹង​ថា ការ​ឆ្លងវីរុស Ebola សរុប ដែលត្រូវ​បានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងលើសពី ១.០០០ករណី កាល​ពី​ថ្ងៃអាទិត្យ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ខណៈមានការឆ្លងថ្មីត្រូវបានកត់ត្រា។

ការធ្វើ​បច្ចុប្បន្ន​របស់ក្រសួងសុខាភិបាល បានបង្ហាញថា ករណីដែលបានបញ្ជាក់នៃជំងឺនេះ បានកើនឡើងដល់ ១.០០៣ករណី ក្នុង​នោះ​រួមមាន​ការស្លាប់ចំនួន ២៥៤នាក់ ចាប់តាំងពីការផ្ទុះឡើងនូវ​ជំងឺនេះត្រូវបានប្រកាសកាល​ពី​ថ្ងៃទី១៥​ ខែឧសភា ដោយមានអត្រាមរណភាព ២៥,៣ភាគរយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Roger Kamba បាននិយាយថា កិច្ចប្រឹងប្រែងឆ្លើយតបទៅនឹងវីរុសនេះ នៅតែបន្តមាន​នៅក្នុងខេត្ត Ituri, North Kivu និង South Kivu ដោយ​មាន​ភាពល្អ​ប្រសើរឡើង សម្រាប់​ចំនួនអ្នកជាសះស្បើយ ប៉ុន្តែអត្រាតាមដានទំនាក់ទំនងថយចុះ។ លោកបាន​បន្ថែម​ថា យ៉ាងហោចណាស់មានអ្នក​ជាសះស្បើយ ១០០នាក់ត្រូវបានកត់ត្រា ខណៈពេលដែលអ្នកជំងឺ ៣៦៥នាក់ នៅតែស្ថិតក្នុង​វិធានការដាក់ឲ្យ​នៅដាច់ដោយឡែកពីគេ​ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់​ថា កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានព្រមានថា ការផ្ទុះឡើងនូវជំងឺនេះ នាពេលបច្ចុប្បន្ន អាចកាន់តែអាក្រក់ជាងអ្វីដែលបានឃើញ ក្នុង​អំឡុងពេល​មាន​​ការរាតត្បាតនៃជំងឺនេះ នៅអាហ្វ្រិកខាងលិច ឆ្នាំ២០១៤-២០១៦ ដែលបានសម្លាប់មនុស្សជាង ១១.០០០នាក់ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន ប្រសិនបើការចម្លងមិនត្រូវបានគ្រប់គ្រងយ៉ាង​ឆាប់រហ័ស​ទេ​នោះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm