នៅថ្ងៃចន្ទនេះ តុលាការកូរ៉េខាងត្បូង បានកាត់ទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌លោក Park Sung-jae ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ សម្រាប់ការរួមចំណែករបស់លោក ក្នុងការប្រកាសមួយភ្លែតប្រកបដោយគ្រោះថ្នាក់នូវច្បាប់អាជ្ញាសឹកកាលពីឆ្នាំ ២០២៤របស់អតីតប្រធានាធិបតីលោក Yoon Suk Yeol ។
យោងតាមសាលក្រមថតសំឡេងដែលបានចែករំលែកតាមប្រព័ន្ធនិម្មិត បានឲ្យដឹងថា លោក Park ត្រូវបានតុលាការរកឃើញទោសកំហុសពាក់ព័ន្ធនឹងការបះបោរដោយតុលាការស្រុកណ្តាលក្រុងសេអ៊ូល ។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Park មាននូវជំនួបជាមួយក្រុមមន្រ្តីយុត្តិធម៌នៅរយៈពេលប៉ុន្មានម៉ោង ក្រោយការប្រកាសច្បាប់អាជ្ញាសឹក ហើយនិងពិនិត្យមើលសមត្ថភាពពន្ធនាគារ បើសិនជាអាជ្ញាធរចាប់ខ្លួនឥស្សរជនប្រឆាំងរដ្ឋាភិបាល ។
ការប្រកាសច្បាប់អាជ្ញាសឹកនៅពេលយប់របស់លោក Yoon កាលពីខែធ្នូ ឆ្នាំ ២០២៤ មានរយៈពេលត្រឹម ៦ម៉ោងប៉ុណ្ណោះ ពេលដែលក្រុមតំណាងរាស្រ្ត ប្រញាប់ប្រញាល់ទៅកាន់អគារសភា និងបោះឆ្នោតបដិសេធនៅក្នុងសម័យប្រជុំបន្ទាន់មួយ ។
ចាប់តាំងពីពេលនោះមក លោកត្រូវបានកាត់ទោសពីការដឹកនាំការបះបោរ ហើយនិងស្ថិតក្នុងការឃុំខ្លួន ខណៈប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។
លោក Yoon ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនគាររយៈពេល ៣០ឆ្នាំផងដែរ កាលពីដើមខែនេះ សម្រាប់ការបញ្ជូនយានដ្រូនទៅកាន់បកូរ៉េខាងជើង បង្កើតឲ្យមានវិបត្តិជាតិ ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ៕

