ក្រោយរៀបផែនការយ៉ាងប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង Pragati Priya វ័យ ២៩ឆ្នាំដែលជាអ្នកបង្កើតមាតិកាមកពីរដ្ឋភាគខាងកើត Jharkhand បានសម្រេចចិត្តចុះឈ្មោះរៀនថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេសក្នុងឆ្នាំនេះ ។
អ្នកនាង Priya នឹងបន្តការសិក្សានៅសាកលវិទ្យាល័យក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីសិក្សាផ្នែកកិច្ចការសេដ្ឋកិច្ចសកល គឺជាមុខវិជ្ជាមួយដែលនាងសង្ឃឹមថា នឹងបើកទ្វារទទួលបានឱកាសអាជីពកាន់តែល្អប្រសើរនៅអឺរ៉ុប ។
អ្នកនាងរំភើបចិត្តណាស់ចំពោះអ្វីជាអនាគតរបស់នាង ប៉ុន្តែក៏ជាសំណួរផងដែរថាតើនាងបានសម្រេចចិត្តឬយ៉ាងណា? ប្រាក់ដែលនាងត្រូវការខ្ចី ដើម្បីបន្តការសិក្សារបស់នាង បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារការធ្លាក់ថ្លៃរូបីយវត្ថុរូពីឥណ្ឌា ទល់នឹងប្រាក់អឺរ៉ូ ក្នុងរយៈពេលប៉ុនា្មនខែកន្លងមកនេះ ។
អ្នកនាង Priya និយាយប្រាប់ BBCតាមទូរស័ព្ទថា វាបានធ្វើឲ្យនាងភ្ញាក់ខ្លួន ។ នាងមិនចង់ដាក់បន្ទុកលើខ្លួនឯងបែបនេះទេ ជាមួយប្រាក់កម្ចីនិស្សិតដែលនាងមិនអាចសងគេរួចវិញ ។
ការព្រួយបារម្ភរបស់នាង ឆ្លុះបញ្ចាំងពីរឿងរ៉ាវតែមួយដែលនិស្សិតក្នុងគ្រួសារកម្រិតមធ្យមរាប់ម៉ឺននាក់ កំពុងប្រឈមនៅប្រទេសឥណ្ឌា ដែលចាកចេញពីផ្ទះ ជារៀងរាល់ឆ្នាំ ដើម្បីបន្តការសិក្សាតាមសាកលវិទ្យាល័យនៅអឺរ៉ុប អាមេរិកខាងជើង និងអូស្រ្តាលី ៕


