ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម

2026/06/23 02:42:25 am        59

ប្រភពពីឥណ្ឌាចំនួន ៤រូប​ បានឲ្យ​ដឹង​ថា រដ្ឋាភិបាលឥណ្ឌា កំពុងចរចាជាមួយប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ ដើម្បីលក់ប្រព័ន្ធការពារឈាន​មុខ​មួយចំនួនរបស់ជាតិ​ ក្នុង​នោះ​រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ផងដែរ​ ខណៈដែលប្រទេសឈូងសមុទ្រនេះបង្កើនលទ្ធកម្ម​អាវុធ បន្ទាប់ពីមាន​សង្គ្រាម នៅ​តំបន់​មជ្ឈិមបូព៌ា។

ប្រភព ២រូប​ដែលដឹងដោយ​ផ្ទាល់អំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន​ Reuters ថា ការពិភាក្សាដែលមិនត្រូវបាន​របាយការណ៍ពី​មុនមកនោះ​ រួមមានការលក់ប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា។​

ចំណែក​ប្រភពមួយ​រូប​ទៀតដែលដឹងដោយ​ផ្ទាល់អំពីបញ្ហានេះដែរ បាននិយាយថា៖ «អេមីរ៉ាត​អារ៉ាប់រួម​បានបង្ហាញការ​ចាប់​អារម្មណ៍ ចំពោះប្រព័ន្ធអាវុធមួយចំនួនរបស់យើង ក្នុង​នោះ​មាន​រួមទាំងមីស៊ីល​ BrahMos និងប្រព័ន្ធ​ការ​ពារ Akashteer ផង​ដែរ​។ ការចរចារវាងឥណ្ឌា និងអារ៉ារួម​ស្ថិតនៅដំណាក់កាលដំបូង ហើយកំពុងដំណើរការទៅមុខយ៉ាងលឿន»។

ពាក់​ព័ន្ធ​នឹង​ការ​លើកឡើង​នេះ មន្ត្រីឥណ្ឌា និងក្រសួងការបរទេសអារ៉ាប់រួម​ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ​។

គួរបញ្ជាក់ថា មីស៊ីល BrahMos ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតមួយរបស់ពិភពលោក ហើយអាចបាញ់ចេញពីប្រព័ន្ធ​លើ​ដីគោក សមុទ្រ និងអាកាស ខណៈដែល Akashteer គឺជាប្រព័ន្ធការពារដែនអាកាសស្វ័យប្រវត្តិពេញលេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bharat Electronics Ltd គ្រប់គ្រងដោយរដ្ឋ និងកងទ័ពរបស់​ឥណ្ឌា៕


អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm