លោក Putin ស្ដី​បន្ទោស​អ៊ុយក្រែន​ជា​ដើម​ចម​ធ្វើ​ឲ្យ​ការ​ចរចា​សន្តិភាព​យឺតយ៉ាវ​

2022/04/27 07:48:05 pm        1.6 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​ទៅកាន់​ប្រមុខ​អង្គការសហប្រជាជាតិលោក Antonio Guterres ថា យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់ប្ដូរ​ បន្ទាប់​ពី​ការ​បង្ក​ហេតុ​ជុំវិញ​ការចោទប្រកាន់​លើ​ការប្រព្រឹត្ត​របស់​ទាហាន​រុស្ស៊ី​នៅ​ទីក្រុង​ Bucha នៅ​ជាយ​ទីក្រុងគី​វ​។​

​ទោះជា​យ៉ាង​នេះ​ក្តី មេដឹកនាំ​រុស្សី​បាន​សម្តែង​ក្តី​សង្ឃឹម​ខ្លះ​ៗ​ក្នុង​ការចរចា​សន្តិភាព​ ដែល​នឹង​បន្តធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លោក​បាន​ប្រា​ប់​លោក​ Guterres ក្នុង​កិច្ចពិភាក្សា​នៅ​ទីក្រុង​មូ​ស្គូ​ថា លោក​សង្ឃឹមថា នេះ​នឹង​នាំ​យើង​ទៅ​រក​លទ្ធផល​វិជ្ជមាន​មួយ​ចំនួន។​ ​ក្នុងអំឡុងពេល​ជំនួប​លោក Guterres បាន​រិះគន់​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ថា​ ជាការរំលោភ​លើ​បូរណភាព​ទឹកដី​របស់​ប្រទេសជិតខាង ក្រោម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

​លោក Guterres បាន​ជំរុញ​ឱ្យ​រុស្ស៊ី​អនុញ្ញាត​ឱ្យ​មាន​ការ​ជម្លៀស​ជន​ស៊ីវិល​ ដែល​ជាប់​នៅ​ក្នុង​រោង​ចក្រ​ដែក Azovstal ក្នុង​ទីក្រុង ​Mariupol ដោយ​និយាយ​ថា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និងកាក​បាទ​ក្រហម​នឹង​រីករាយ​ក្នុង​ការ​សម្របសម្រួល។ លោក Putin បាន​ចោទប្រកាន់​ទាហាន​អ៊ុយ​ក្រែ​ន​ថា ​លាក់ខ្លួន​នៅ​ពីក្រោយ​ជន​ស៊ីវិល​នៅ​ខាងក្នុង​រោង​ចក្រ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm