វិមានក្រឹមឡាំង ចោទប្រកាន់អ៊ុយក្រែនថា បាន​គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស

2026/06/23 03:21:57 am        78


វិមានក្រឹមឡាំង នៅ​ថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់ប្រទេស​អ៊ុយក្រែនថា គំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុសដែល​ជា​សម្ព័ន្ធមិត្តជិតស្និទ្ធរបស់​រុស្ស៊ី បន្ទាប់ពីទីក្រុងគីវបានផ្តល់ពេល ១សប្តាហ៍ដល់ទីក្រុងមីនស្ក៍ ឲ្យ​ដកស្ថានីយ៍បញ្ជូនសញ្ញាដែលខ្លួនចាត់ទុក​ថា កំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយ​បង្ហាញ​គោល​ដៅ សម្រាប់​ការវាយប្រហាររបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា មួយសប្តាហ៍គួរតែគ្រប់គ្រាន់ ដើម្បី​ឲ្យ​មេដឹកនាំបេឡារុស លោក Alexander Lukashenko ដកឧបករណ៍ចេញ ដែលលោកបាននិយាយថា កំពុងត្រូវបានប្រើប្រាស់ដោយរុស្ស៊ី នៅ​ក្នុង​វាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ដោយបន្ថែមការគំរាមកំហែងពី​ការ​មាន​វិធានការ​របស់អ៊ុយក្រែន ប្រសិនបើលោក Lukashenko មិនធ្វើដូច្នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបេឡារុស លោក Lukashenko ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការកត់សម្គាល់របស់លោក Zelenskiy «នាពេលអនាគតដ៏ខ្លីខាងមុខនេះ»។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ពាក់​ព័ន្ធ​នឹង​ការគំរាមកំហែង ​ ពិតណាស់​ វាគឺ​ជាការឈ្លានពានទាំងស្រុង ដែល​មាន​ដូចជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀត និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត។ ប៉ុន្តែយើងមិនមានការសង្ស័យអ្វីទាំងអស់ថាថ្នាក់ដឹកនាំបេឡារុស និងបេឡារុសខ្លួនឯង មានសមត្ថភាពការពារអធិបតេយ្យភាពរបស់ពួកគេ»។

កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុស ដើម្បីចូលលុក​លុយ​ប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ​២០២២ ប៉ុន្តែទីក្រុងមីនស្ក៍ ដែលជាកន្លែងមានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី មិនទាន់បានបញ្ជូនកងទ័ពរបស់ខ្លួននៅឡើយទេ ហើយបានបញ្ជាក់​ថា ខ្លួនមិនមានគម្រោងចូលរួមសង្គ្រាមនោះទេ​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm