តំណាងអចិន្ត្រៃយ័កម្ពុជាប្រចាំ អ.ស.ប៖ ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើងពីសំណាក់ថៃ

2026/06/23 07:31:31 am        184

(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍។

ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។

ឯកឧត្តមបានលើកឡើងជាក់ស្តែងជាពិសេស ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ និងបានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕

អត្ថបទដែលទាក់ទង

ប្រាសាទភិមានអាកាស ជាវិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ
2026/06/23 08:21:09 am        1
អំណោយដ៏ថ្លៃថ្លារបស់សម្តេចសង្ឃ អំ លីមហេង ប្រគេនព្រះសង្ឃ និងជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ
2026/06/23 08:13:54 am        1
ក.ប.ប. រកឃើញថា ហាងយីហោ «ចរណៃ» ពិតជាបានធ្វើធុរកិច្ចដែលបង្កឱ្យអ្នកប្រើប្រាស់មានភាពភាន់ច្រលំរវាងផលិតផលត្រីសាម៉ុន និងត្រីត្រោត ដែលអំពើនេះ គឺល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន
2026/06/23 08:01:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការខូចខាតអគារនៅលីបង់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលចុងក្រោយ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន១,៣៨ពាន់លានដុល្លារអាមេរិក

2026/06/23 09:34:20 am
​[UPDATE] សិស្ស ២ នាក់ត្រូវបានឃុំខ្លួនបន្ទាប់ពីបាញ់ប្រហារនៅវិទ្យាល័យមួយក្នុងប្រទេសហ្វីលីពីនសម្លាប់មនុស្ស ៣នាក់
2026/06/23 09:31:57 am
​អាមេរិក ផ្អាកទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ និងនិយាយថាក្រុមអធិការកិច្ចនុយក្លេអ៊ែរនឹងវិលត្រឡប់ទៅអ៊ីរ៉ង់វិញ
2026/06/23 09:15:38 am
​លោកTrump រិះគន់លោក Starmer នាយករដ្ឋមន្ត្រីអង់គ្លេសក្រោយការប្រកាសលាលែងពីតំណែង
2026/06/23 09:13:49 am
​ការលាលែងពីតំណែងរបស់លោក Starmer ជាការបើកផ្លូវសម្រាប់ការផ្ទេរអំណាចដោយមានរបៀបរៀបរយនៅអង់គ្លេស
2026/06/23 09:11:05 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 02:04:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am