អំណោយដ៏ថ្លៃថ្លារបស់សម្តេចសង្ឃ អំ លីមហេង ប្រគេនព្រះសង្ឃ និងជូនជនភៀសសឹក វីរកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ

2026/06/23 03:13:54 pm        184

ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំព្រះមន្រ្តីសង្ឃជាន់ខ្ពស់រាជធានីខេត្តតាមឋានានុក្រម និមន្តអមដំណើរចូលរួម ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រគេនព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ ។

នាឱកាសនេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់ ព្រះសិរីសម្មតិវង្ស ទេព ផាន ដែលនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មកប្រគេនព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានចំនួនប្រមាន ១០០០គ្រួសារ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ សកម្មភាពចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជននាពេលនេះ បានបង្ហាញនូវ”កម្លាំងដ៏រឹងមាំនៃស្មារតីមហាសាមគ្គីជាតិខ្មែរជាធ្លុងមួយ” កម្លាំងមហាសាមគ្គីជាតិខ្មែរនេះ នឹងក្លាយជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិគ្រប់ៗរូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការពារឱ្យបាននូវដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភានៃព្រះ ពុទ្ធសាសនា និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ បានមានព្រះថេរដីការថា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់ពីសុខទុក្ខ នឹងបានផ្តល់នូវអំណោយមាន ដូចជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ចាំបាច់ ដើម្បីជួយសម្រាលបន្ទុករបស់ ព្រះសង្ឃ ជូនជនភៀសសឹក វីរៈកងទ័ព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមួយអន្លើរ ។

គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះសង្ឃនាយក ដែលមកចែកជូននាពេលនេះ រួមមាន:

១-ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ

-អង្ករ ៤តោន

-ទឹកបរិសុទ្ធ ៦០០ កេស

-ទឹកសុីអុីវ ១១៥យួរ

-ទឹកត្រី ១១៥យួរ

-ត្រីខ ១០កេសធំ

-បច្ច័យ ១៥លានរៀល ។

២-ប្រគេនទេយ្យទានព្រះសង្ឃ ៦២វត្ត

ស្មើនឹង៣១៥អង្គ

-ប្រគេនព្រះសង្ឃចំនួន ៣១៥អង្គ ក្នុងមួយអង្គ ត្រៃលៀងមួយឈុត និងបច្ច័យ

-ប្រគេនទេយ្យទាន ៦២វត្ត ក្នុងមួយវត្ត ទេយ្យទានមួយចំនួនធំ និងបច្ច័យ ២០ម៉ឺនរៀន = ១២,៤០០,០០០រៀល ។

៣-ជូនវីរកងទ័ព វីរនគរបាល និងកងរាជអាវុអហត្ថ ក្នុងខេត្តឧត្តរមានជ័យ ចំនួន១៨អង្គភាពធំ ដោយក្នុង១អង្គភាព និងទេយ្យទានមួយចំនួនធំ (ទឹកបរិសុទ្ធ ,មី, ទឹកត្រី ,ទឹកសុីអុីវ ,ត្រីខ ,ទឹកក្រូច, បារី ,ផ្អក និងសៀង )និងបច្ច័យ២ លានរៀល។

-ជូនថវិកា វីរកងទ័ព ១៧០នាក់ ក្នុង១នាក់ ២៥,០០០ រៀល។

-ជូនម៉ូតូ វីរកងទ័ព១២គ្រឿង ។

៤-ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន១០៥០ គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ ថវិកា ៣០០០០រៀល ,មី

ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ត្រីខ និងទេយ្យទានផ្សេងៗទៀត ។

-សរុបថវិកាដែលចំណាយទាំងអស់ មានចំនួន ១០៧,០២៥,០០០ រៀល ៕អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm