ប្រាសាទភិមានអាកាស ជាវិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ

2026/06/23 03:21:09 pm        120

ប្រាសាទភិមានអាកាស គឺជាមរតកស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដែលស្ថិតនៅចំកណ្ដាលនៃបរិវេណព្រះបរមរាជវាំងបុរាណ ក្នុងរាជធានីអង្គរធំ ខេត្តសៀមរាប។ ក្នុងប្រវត្តិសាស្ត្រខ្មែរ ប្រាសាទនេះមិនត្រឹមតែជាសំណង់សក្ការបូជាដ៏ស័ក្តិសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដ៏មានសារសំខាន់បំផុត ដែលជាប់ពាក់ព័ន្ធនឹងជំនឿនៃកំណើតពូជពង្សខ្មែរទៀតផង។

ប្រាសាទភិមានអាកាស បានចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវម៌្មទី១។ ប្រាសាទនេះសាងសង់ឡើងតាមរចនាបថឃ្លាំង ដែលមានរូបរាងជាសាជីថ្នាក់ៗ តំណាងឱ្យ «ភ្នំព្រះសុមេរុ» ដែលជាទីស្នាក់អាស្រ័យរបស់ពួកទេវតាក្នុងព្រហ្មញ្ញសាសនា។ ពាក្យថា «ភិមានអាកាស» មានប្រភពមកពីភាសាសំស្ក្រឹត៖ «វិមាន» ប្រែថា លំនៅឋានរបស់ទេវតា និង «អាកាស» ប្រែថា មេឃ ឬលំហ ដែលមានន័យថា «វិមានដែលអណ្តែតខ្ពស់ត្រដែតលើអាកាស» ឬ «វិមានសួគ៌»។

ជាសំណង់មានលក្ខណៈស្ថាបត្យកម្មដ៏ឆ្នើមក្នុងទម្រង់ជា «ប្រាសាទភ្នំ» តំណាងឱ្យចក្រវាឡ។ ភិមានអាកាសមានរចនាសម្ព័ន្ធរាងសាជី៣ថ្នាក់ កសាងឡើងដោយប្រើថ្មបាយក្រៀមជាគ្រឹះយ៉ាងរឹងមាំ និងមានថ្នាក់ខាងលើបង្អស់ធ្វើអំពីថ្មភក់។ នៅតាមជ្រុងនីមួយៗនៃថ្នាក់ទាំងបី មានតម្កល់រូបចម្លាក់ដំរីយ៉ាងប្រណីត។ ចំណែកឯជណ្តើរឡើងទាំង ៤ ទិស មានភាពចោតខ្លាំងនិងលម្អដោយរូបចម្លាក់តោឈរយាមយ៉ាងអង់អាចនៅតាមថ្នាក់នីមួយៗ។

យោងតាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ បេសកជនចិនដែលបានមកដល់អង្គរនៅចុងសតវត្សទី១៣ បានបញ្ជាក់ថា នៅផ្នែកខាងលើបង្អស់នៃប្រាសាទ ធ្លាប់មានតួវិមានមាសមួយដ៏ភ្លឺចែងចាំង។ ទោះបីជាបច្ចុប្បន្នផ្នែកខាងលើនេះបានរលុះបាក់បែកច្រើន ប៉ុន្តែស្លាកស្នាមនៃដំបូលកោង បានបង្ហាញឱ្យឃើញពីភាពផ្ចិតផ្ចង់ និងភាពរុងរឿងនៃសិល្បៈស្ថាបត្យកម្មនាសម័យនោះ។លក្ខណៈពិសេសមួយដែលធ្វើឱ្យប្រាសាទភិមានអាកាសមានភាពល្បីល្បាញ គឺរឿងរ៉ាវទាក់ទងនឹងជំនឿការពារព្រះនគរ។ តាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដដែលបានរៀបរាប់ថា នៅលើកំពូលតួមាសនៃប្រាសាទនេះ គឺជាកន្លែងតម្កល់សិវលិង្គមាស និងជាទីកន្លែងដែល «នាងនាគក្បាលប្រាំបួន» រស់នៅ។ តាមការនិទានតៗគ្នា ជារៀងរាល់យប់ នាងនាគតែងតែកាឡាខ្លួនជាស្រ្តីដ៏ស្រស់ស្អាតម្នាក់ ហើយព្រះមហាក្សត្រខ្មែរត្រូវតែយាងឡើងទៅកាន់ទីនោះ ដើម្បីរួមមេត្រីជាមួយនាងនាគជាមុនសិន ទើបអាចយាងទៅសម្រាកជាមួយមហេសី ឬស្នំដទៃទៀតបាន។ ជំនឿបុរាណនេះសង្កត់ធ្ងន់ថា បើថ្ងៃណាមួយនាងនាគមិនបង្ហាញខ្លួន ឬព្រះរាជាខកខានមិនបានយាងទៅជួបព្រះនាង នោះជាប្រញឹតបង្ហាញថាព្រះនគរនឹងត្រូវជួបគ្រោះភ័យជាពុំខាន។

ក្រៅពីជាកន្លែងសក្ការបូជាតាមបែបព្រហ្មញ្ញសាសនា ភិមានអាកាសគឺជាប្រាសាទជាទីសក្ការៈផ្ទាល់របស់ព្រះមហាក្សត្រអង្គរ។ នៅជុំវិញប្រាសាទនេះ ក៏មានសំណង់បុរាណសំខាន់ៗផ្សេងទៀត ដូចជា ស្រះស្រីនិងស្រះប្រុស និងសំណង់ផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្ន បរិវេណព្រះបរមរាជវាំងបុរាណ និងប្រាសាទភិមានអាកាស គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ទីធ្លាដ៏ស្ងប់ស្ងាត់ជ្រងំ លាក់ខ្លួនក្រោមម្លប់ឈើធំៗ ឆ្ពោះទៅកាន់ព្រះលានជល់ដំរី និងព្រះលានស្ដេចគម្លង់ ដែលស្ថិតនៅក្បែរនោះ ដើម្បីស្វែងយល់បន្ថែមពីភាពអស្ចារ្យនៃរាជធានីអង្គរធំនាអតីតកាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm