កម្ពុជា-អ៊ីតាលី ឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម

2022/04/27 08:05:18 pm        814

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បានប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលីមកកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបការងារជាមួយឯកឧត្តម Lorenzo Galanti ​ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជា ​ដែលទើបតែងតាំងថ្មី កាលពីរសៀល​ថ្ងៃទី២៦​ មេសា​ ឆ្នាំ២០២២កន្លងទៅនេះ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋា​ភិបាល​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ​តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និង​យុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ​ដែល​អនុញ្ញាតឲ្យកម្ពុជា​អាចបើកប្រទេស ដំណើរការ​សកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ​លើគ្រប់វិស័យ និងថ្មីៗនេះឈានទៅដល់ការ​លើក​លែង​ការពាក់ម៉ាស់នៅ​ទីសាធារណៈទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា​ ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅ​ជាមួយ​កូវីដ-១៩​តាមគន្លងប្រក្រតីភាពថ្មី ​និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការ​វិនិយោគ ​បានដើរតួយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួល​ស្គាល់ ​នូវល្បឿន​នៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជា។ ​ឯកឧត្តម ​បានជូនដំណឹងអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះពិព័រណ៍​ពិភពលោក​នៅទីក្រុងរ៉ូម​ឆ្នាំ២០៣០ខាងមុខ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេច​បានប្រមាណជាង​ ៣៤០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និង​ជាង ៣៧០លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ​កំណើន ៧.៧៤%។ ដោយទទួល​រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ធ្វើឲ្យ​ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ​បានធ្លាក់ចុះមកត្រឹមជាង ៣៣០លានដុល្លារអាមេរិក ​ក្នុងឆ្នាំ២០២០​ ថយចុះ១១.៦៤% ហើយកើនឡើងវិញបន្តិចបន្តួច​នៅ​ឆ្នាំ២០២១ ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        265
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        406

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm