Mbappe ស៊ុតពីរគ្រាប់ ជួយបារាំងយកឈ្នះអ៊ីរ៉ាក់ ៣-០ ទោះការប្រកួតរងការរំខាន​ដោយសារអាកាសធាតុ

2026/06/23 11:51:51 am        78

ក្រុមជម្រើសជាតិបារាំងបានបន្តបង្ហាញភាពខ្លាំងរបស់ខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ាក់ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតពូល I ដែលត្រូវបានរំខានមួយរយៈដោយសារបញ្ហាអាកាសធាតុ។

ការប្រកួតដែលធ្វើឡើងក្រោមបរិយាកាសដ៏តានតឹង បានចាប់ផ្តើមដោយការគ្រប់គ្រងរបស់ក្រុមមាន់គកបារាំង ដែលបង្ហាញពីគុណភាព និងបទពិសោធន៍លើសគូប្រកួត និងរកបានគ្រាប់បាល់នាំមុខនៅនាទីទី ១៤ ដោយ Kylian Mbappe។

ក្រោយមកស្ថានភាពអាកាសធាតុមិនល្អ ធ្វើឱ្យមន្ត្រីរៀបចំការប្រកួតត្រូវបង្ខំចិត្តផ្អាកការប្រកួតដើម្បីធានាសុវត្ថិភាពរបស់កីឡាករ និងអ្នកទស្សនា។

ក្រោយការប្រកួតចាប់ផ្តើមឡើងវិញ បារាំងនៅតែរក្សាសន្ទុះលេងដ៏អស្ចារ្យរបស់ខ្លួន។ តារាឆ្នើម Kylian Mbappe បានក្លាយជាវីរបុរសនៃការប្រកួត ដោយស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន មុនពេល Ousmane Dembele បន្ថែមគ្រាប់ចុងក្រោយ។

ពីរគ្រាប់របស់ Mbappe ក៏បានបន្ថែមចំនួនគ្រាប់បាល់របស់ខ្លួននៅក្នុងការប្រកួត World Cup តាមស្មើខ្សែប្រយុទ្ធ អាល្លឺម៉ង់ Miroslav Klose ដែលមានសរុប ១៦ គ្រាប់។

Klose ជាអ្នកកាន់កាប់កំណត់ត្រានេះ មុនពេលត្រូវបានបំបែកដោយ Lionel Messi ដែលរកបានពីរគ្រាប់ក្នុងជ័យជំនះរបស់អាហ្សង់ទីនលើអូទ្រីស ២-០ ដែលធ្វើឱ្យខ្សែប្រយុទ្ធ Inter Miami រូបនេះមានគ្រាប់បាល់សរុបនៅ World Cup ១៨ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន
2026/06/23 12:49:14 pm        1
អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/06/23 12:32:15 pm        1
២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព
2026/06/23 12:26:28 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន

2026/06/23 12:49:14 pm
​លោក Vance ថា កិច្ចពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់បានកំណត់ «មូលដ្ឋានគ្រឹះល្អ» សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
2026/06/23 12:35:13 pm
​អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/06/23 12:32:15 pm
​ការតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈនៅបូលីវី ខណៈនៅតែបន្តស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន
2026/06/23 12:29:15 pm
​២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព
2026/06/23 12:26:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 04:19:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am