ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារនគរបាលជាតិជប៉ុន ដឹកនាំដោយលោក OHAMA Takeshi អគ្គនាយក នៃនាយកដ្ឋានឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ៕




