ក្រុមប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកពីការបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់មុនពេលធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហាសំខាន់ៗដែលកំពុងចរចា រួមមានទាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

នៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X ក្រុមនេះបាននិយាយថា ចំណាត់ការរបស់រដ្ឋបាលលោក Trump «មិនស្របគ្នាទៅនឹងការប្រើប្រាស់វោហាសាស្ត្ររបស់ខ្លួនអំពីរបៀបដែលខ្លួននឹងឈានដល់កិច្ចព្រមព្រៀងណាមួយ» ជាមួយអ៊ីរ៉ង់។

មន្ត្រីរបស់លោក Trump បាននិយាយដដែលៗអំពីការបន្ធូរបន្ថយទណ្ឌកម្មថានឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការដោះស្រាយរបស់អ៊ីរ៉ង់ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងភេរវករតំណាង។
គ្មានបញ្ហាធំបែបនេះណាមួយត្រូវបានដោះស្រាយនៅឡើយ ប៉ុន្តែរបបនេះបានទទួលការបន្ធូរបន្ថយទណ្ឌកម្មយ៉ាងទូលំទូលាយដែលខ្លួនបានសុបិន្តចង់បានជាច្រើនទសវត្សរ៍មកហើយ។
កាលពីថ្ងៃចន្ទ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដកទណ្ឌកម្មលើការនាំចេញប្រេង និងឥន្ធនៈគីមីរបស់អ៊ីរ៉ង់រហូតដល់ថ្ងៃទី២១ ខែសីហា។ ចំណាត់ការនេះ អនុញ្ញាតឱ្យអ៊ីរ៉ង់ លក់ប្រេងជាប្រាក់ដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ។