ក្រុមពេទ្យខេត្តកណ្តាលចេញយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ-១៩ តាមខ្នងផ្ទះ ដើម្បីជំរុញភូមិឃុំគ្មានកូវីដ-១៩

2022/04/27 08:48:05 pm        720

កណ្ដាល៖ នៅថ្ងៃទី២៧ ខែមេសានេះ ក្រុមពេទ្យនៅតាមមណ្ឌលសុខភាពនានា នៅទូទាំងខេត្តកណ្តាល បានចាប់ផ្តើមបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅតាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំ និងកាត់ផ្តាច់ខ្សែចំលងមេរោគកូវីដ១៩ នៅក្នុងសហគមន៍។

បើតាមលោក ថន ប៊ុនធឿន ប្រធានមណ្ឌលសុខភាពព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង​ខេត្តកណ្តាល បានថ្លែងថា ​តាមការចុះចាក់វ៉ាក់សាំងការពារកូវី១៩ ​នៅតាមបណ្តាភូមិ និងតាម​ខ្នងផ្ទះ ប្រជាពលរដ្ឋ នៅពេលនេះ គឺ ជាការចុះបោសសំអាតពលរដ្ឋដែលមិនទាន់ទទួល​បានការចាក់វ៉ាក់សាំងដូសទី១ នៅតាមភូមិ ការចុះផ្តល់សេវាចាក់វ៉ាក់សាំងតាមភូមិនេះ យើង​ក៏ទទួល​បានពលរដ្ឋជាច្រើនបានមកចាក់វ៉ាក់សាំងដូសទី៣ ​និងដូសទី៤ផងដែរ។

បើតាមមេភូមិ និងពលរដ្ឋនៅភូមិទួលសុភី បានថ្លែងថា យើងមានការថ្លែងអំណរគុណក្រុមគ្រូពេទ្យ​ជាខ្លាំង ដែលបាននាំគ្នាចុះចាក់វ៉ាក់សំាងនៅតាមភូមិ​ និងខ្នងផ្ទះនេះ ខណៈពលរដ្ឋមួយចំនួន ជាប់​រវល់ការងារ ខ្លះកំពុងពរពោះ​ និងខ្លះមានជំងឺផ្សេងៗមិនអាច​ចាក់បាននាពេលកន្លងមក។

បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា នៅពេលនេះ មន្ទីរពេទ្យបាននិងកំពុងជម្រុញអោយគ្រប់មណ្ឌលសុខភាព ​និងមន្ទីរពេទ្យបង្អែកទាំងអស់ ចុះ​សហការ​ជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ ចុះធ្វើការសំរង់ទិន្នន័យតាមភូមិស្វែងរកពលរដ្ឋ​មិនទាន់​ទទួលបាន​ការចាក់វ៉ាក់សាំង និងចុះចាក់ដូសវ៉ាក់សាំងដូសជម្រុញនានាជូន​ពលរដ្ឋ​អោយ​បានគ្រប់គ្នា ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ​ខណៈបច្ចុប្បន្ននៅទូទាំង​ខេត្តកណ្តាល គឺមាន​ពលរដ្ឋស្ទើរមិនដល់១% ទេ​ គឺមិនទាន់ទទួលបានចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm