នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានថ្លែងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងព្យាយាមបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ាម្តងទៀត ដោយថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។

លោកបានប្រាប់សារព័ត៌មាន Al Jazeera ក្នុងបទសម្ភាសន៍មួយថា៖«ជាអកុសល នេះគឺមិនមែនជាលើកទី១ ទេ ដែលលោក ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមញុះញង់ឲ្យមានភាពតានតឹងនៅក្នុងតំបន់នេះ»។
លោកបានលើកឡើងថា៖«ការសម្លាប់ប្រជាជនលីបង់ប្រហែល ១០០ នាក់របស់អ៊ីស្រាអែល ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានបទឈប់បាញ់នោះ គឺមិនអាចទទួលយកបានទេ។
លោកនាយករដ្ឋមន្ត្រីបានបន្តថា៖«ការកាន់កាប់ទឹកដីលីបង់ដែលកំពុងបន្ត ត្រូវតែបញ្ឈប់។ អធិបតេយ្យភាពរបស់លីបង់ ត្រូវតែត្រូវបានគោរព»។
លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើអ្វីដែលខ្លួនគួរធ្វើ ទាក់ទងនឹងសកម្មភាពរបស់អ៊ីស្រា អែល នៅក្នុងប្រទេសលីបង់»៕

