មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សនៅវិទ្យាល័យហ៊ុនសែន បឹងប្រៃ​យ៍ ចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ

2026/06/23 10:40:16 pm        99

រដ្ឋលេខាធិការក្រសួងក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៅសង្កាត់ពន្សាំង ចូលរួម ថែរក្សាបរិស្ថាន ការពារធនធានធម្មជាតិ និងគាំទ្រការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន សំដៅធ្វើឱ្យកម្ពុជា កាន់តែមានបរិស្ថានស្អាត បៃតង និងប្រកបដោយចីរភាព។

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីដាំដើមឈើ នៅវិទ្យាល័យ ហ៊ុន សែន បឹងប្រៃ​យ៍ ស្ថិតក្នុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ពីសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ ឯកឧត្តមបាន លើកឡើងថា ជុំវិញការដាំកូនឈើរនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន បឹងប្រៃ​យ៍នេះ គឺជាការបន្តចូលរួមទិវាបរិស្ថានអន្តរជាតិ ក៏ជា ការគាំទ្របន្ថែម ខណៈដែលកន្លងមក កម្ពុជាជាប់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិដ៏ល្អបំផុតលើពិភពលោក។ តាមរយៈនេះ ក្រសួងបាននិងកំពុងខិតខំបន្ថែមទៀត គឺការពារ ថែរក្សា ដាំ និងថែទាំ ហើយជុំវិញការដាំដុះនេះដែរ, យើងដាំហើយគឺមិនត្រូវទុកចោល នោះទេ លើកលែងតែការដាំដុះនៅតំបន់ព្រៃដែលរិចរិលប៉ុណ្ណោះ ដែលដាំទុកឱ្យវារីកលូតលាស់ទៅតាមធម្មជាតិ។

ឯកឧត្តមបន្ថែមថា ជុំវិញការដាំដុះនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញដល់ថ្នាក់ដឹកនាំដែលចុះមូលដ្ឋាន ត្រូវស្វែងរកទីតាំងដីនៅ តាមសាលារៀន ដីវត្ត ឬដីសាធារណៈរបស់រដ្ឋ ខ្ចីទីតាំងទាំងនោះធ្វើជាចម្ការកូនឈើរ ខណៈវាធំមានរយៈពេល៣ទៅ៥ឆ្នាំ យើងអាច គាស់យកទៅដាំតាមទីសារធារណៈរបស់រដ្ឋផ្សេងៗបាន ជាក់ស្តែងការដាំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន បឹងប្រៃ​យ៍នេះ គឺធ្វើជា ថ្នាលកូនឈើ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សឱ្យចូលរួមថែរក្សាបរិស្ថាន ការពារធន ធានធម្មជាតិ និងគាំទ្រការអនុវត្តគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងបរិស្ថាន សំដៅធ្វើឱ្យកម្ពុជាកាន់តែមានបរិស្ថានស្អាត បៃតង និងប្រកបដោយចីរភាព។

បណ្ឌិត ហាន បូរិន លើកឡើងផងដែរថា ការចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរួម របស់ប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមរបស់យុវជននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់បរិស្ថាន និងការគាំទ្រយ៉ាង ពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពបៃតងសម្រាប់មនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ផងដែរថា សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានសហការរៀបចំកម្មវិធីដាំដើមឈើ ជាមួយស្ថាប័ន ពាក់ព័ន្ធចំនួន ២ លើករួចមកហើយ ក្នុងនោះសាខាសមាគមនឹងបន្តរៀបចំសកម្មភាពបរិស្ថាន និងសកម្មភាពសង្គមនានាបន្ថែមទៀត ដើម្បីរួមចំណែកអនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ឆ្ពោះទៅរកកម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm