ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បាននិយាយថា មូលនិធិនឹងត្រូវបានបញ្ចេញទៅឱ្យអ៊ីរ៉ង់ ខណៈប្រទេសនេះឈានដល់កម្រិតស្តង់ដារជាក់លាក់មួយចំនួន ដែលអាមេរិកនឹងបញ្ចេញមូលនិធិមួយចំនួននិងផ្តល់ដំណើរការប្រព័ន្ធធនាគារអន្តរជាតិ និងទីផ្សារអន្តរជាតិ។

ប៉ុន្តែអ្វីដែលបានកើតឡើងក្នុងរយៈពេល ២៤ម៉ោងទៅ៤៨ម៉ោងចុងក្រោយនេះ មានសារៈសំខាន់ខ្លាំ ព្រោះវាជាការដើរថយក្រោយគោលនយោបាយរបស់សហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់។ រយៈពេលជាច្រើនឆ្នាំមកហើយ អ៊ីរ៉ង់អាចលក់ប្រេងបានទោះបីជាមានទណ្ឌកម្មក៏ដោយ ប៉ុន្តែក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន។ នោះដោយសារតែប្រទេសនានា មានការព្រួយបារម្ភអំពីការធ្វើខុសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
បច្ចុប្បន្ន អ៊ីរ៉ង់អាចលក់ប្រេងបានក្នុងតម្លៃពេញ ដែលនឹងនាំមកនូវប្រាក់រាប់រយលានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ ប៉ុន្តែអាមេរិកទទូចថា អ៊ីរ៉ង់នៅតែត្រូវបំពេញតាមកម្រិតស្តង់ដារទាំងនោះ ប្រសិនបើទណ្ឌកម្មផ្សេងទៀតនឹងត្រូវបានដកចេញ។

