លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៥ ជូនអ្នកស្រុកឱរ៉ាល់

2022/04/27 02:15:38 pm        664

កំពង់ស្ពឺ៖ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំដោយសារបញ្ហាកូវី-១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលនៃអណ្តូងទឹកស្អាត​ទាំងអស់ ​លោកជំទាវប្រធានមូលនីធិ បានឱ្យដឹងថា អណ្តូងទឹកទាំងនេះ រួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន២អណ្តូង អំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣អណ្តូង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនេះ បានប្រើប្រាស់​តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។

នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការ​ផ្ដាំផ្ញើ​សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមអំពាវនាវ​ដល់​បងប្អូន​អញ្ជើញ​ទៅទទួលថ្នាំវ៉ាក់​សាំង​ការពារជម្ងឺកូវីដ១៩ ​និងអញ្ជើញទៅបោះឆ្នោតជ្រើសឃុំ ​សង្កាត់អោយបានគ្រប់ៗគ្នា។

លោក ជំទាវបន្ថែមថា​ សម្ដេចតេជោ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែ​គិតគូរ​អំពីសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋគ្រប់ទីកន្លែង ​ជាពិសេសតាម ​រយៈការផ្ដល់អំណោយ​ជាអណ្តូងទឹកនេះ គឺជាការរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការដោះស្រាយ ​ការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាត​ទឹកប្រើប្រាស់នារដូវប្រាំង។

ព្រោះអណ្តូងទឹកទាំងនេះ​ ពិតជាមានសារសំខាន់ណាស់ ​ជាពិសេសនៅក្នុងបរិបទនៃជម្ងឺកូវីដ-១៩នេះ ​ដោយទឹកស្អាតបានជួយលើក​កម្ពស់​សុខមាលភាព ​របស់ប្រជាពលរដ្ឋទាំងអស់ ឱ្យមាន​សុខភាពល្អជៀសផុត​ពីជម្ងឺ​ទាំងឡាយទាំងពួងបាន។

ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលពីអណ្តូងទឹកស្អាតទាំងនេះ ពិតជាសូមគោរពសម្តែងនូវ​អំណរ​គុណ ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ ​ម្ចាស់អំណោយទាំងពីរខាងលើ ​ជាពិសេសសម្តេច តេជោ ហ៊ុន សែន​ និង​កិត្តិព្រឹទ្ធបណ្ឌិត​ ដែលតែងតែ​ចង្អុលបង្ហាញ ​គិតគូរដល់ជីវភាព​ប្រជាពលរដ្ឋគ្រប់​ទិសទី ដែល​ត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ ​និងការថែទាំសុខភាពអនាម័យ ជាពិសេសក្នុង​បរិបទ​នៃកូវីដ-១៩នេះ។

សូមជម្រាបថា ក្នុងឱកាសនោះ ក្រៅពីអំណោយអណ្តូងទឹក លោកជំទាវប្រធានមូលនីធិ ក៏បានចែក​ជូន​នូវអំណោយកំដរដៃរបស់សម្ដេចតេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ដល់បងប្អូនប្រជាពលរដ្ឋ ដែល​បានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥នេះផងដែរ។

លើសពីនោះទៀត​ លោកជំទាវប្រធាន ​ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ​យុវជនសម្តេចតេជោ មកពិនិត្យសុខភាព ​ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ហើយខណះនោះដែរ ក៏មានពលរដ្ឋពីរនាក់​មាន​ជម្ងឺជើងរ៉ាំរ៉ៃ ​និង១នាក់​មានជម្ងឺភ្នែក លោកជំទាវប្រធានបានទទួលយកពួកគាត់ មកព្យាបាល​នៅភ្នំពេញ​ដោយការចំណាយពីសម្តេចតជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm