អ៊ុយក្រែនអាចនឹងកែសម្រួល​ការស្នើ​បទឈប់បាញ់ឡើង​វិញ​ ខណៈ​អាមេរិកជំរុញឲ្យ​រុស្ស៊ីបង្កើតសន្តិភាព

2026/06/23 11:08:15 pm        74

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយ​រូប បាននិយាយកាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេស​អ៊ុយក្រែនអាចនឹងកែសម្រួលឡើងវិញនូវការស្នើ​របស់ខ្លួន ចំពោះរុស្ស៊ី ពាក់​ព័ន្ធ​នឹង​បទឈប់បាញ់តាមបណ្តោយខ្សែត្រៀមជួរមុខជាក់ស្តែង ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មិនអាចអនុម័តសេចក្តីសម្រេចដែលជំរុញឲ្យ​បញ្ចប់អរិភាពទាំងស្រុង និងដោយគ្មានលក្ខខណ្ឌទេនោះ​។

ប្រេសិតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Andrii Melnyk បានថ្លែងអំឡុងសម័យប្រជុំដ៏វែងមួយរបស់ UNSC ជាកិច្ចប្រជុំលើកទី៦ ដែលបានអំពាវនាវឲ្យ​ដោះស្រាយសង្គ្រាមនេះ​ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោក Melnyk បានលើក​ឡើង​ថា៖ «ប្រទេស​អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីធានាបាន​នូវ​សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ស្របតាមធម្មនុញ្ញ UN ប៉ុន្តែការអត់ធ្មត់របស់យើងមិនមែន​មិន​មានទីបញ្ចប់នោះ​ទេ»។

បេសកជន​រូបនេះ​បានបន្ថែម​ថា៖ «ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ នឹងជ្រើសរើសវិធីសាស្រ្តរង់ចាំមើលបន្ថែមទៀត ខ្ញុំមិនអាចបដិសេធនោះឡើយ​ថា អ៊ុយក្រែនអាចនឹងកែសម្រួលឡើងវិញ និងកែប្រែការស្នើ​របស់ខ្លួន»។

ជាមួយ​គ្នានេះដែរ លោក Dan Negrea តំណាងអចិន្ត្រៃយ៍រងរបស់សហរដ្ឋអាមេរិកប្រចាំ UN និយាយថា សហរដ្ឋអាមេរិកគាំទ្រអ៊ុយក្រែន និងប្រជាជនរបស់ប្រទេស​នេះ ក្នុងការការពារអធិបតេយ្យភាពរបស់ពួកគេ​។ ក្នុងពេលជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ពេលវេលាមិននៅខាងរុស្ស៊ីទេ។

អ្នកការទូតរូបនេះ បានបញ្ជាក់ថា សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានអូសបន្លាយពេលយូរពេកហើយ ហើយត្រូវតែបញ្ចប់ ហើយការឆ្លើយតបតែមួយគត់ ចំពោះស្ថានភាពទាំងមូលនេះ គឺការទូត និងការចរចា ព្រោះ «គ្មានអ្វីផ្សេងទៀតនឹងបញ្ឈប់ការសម្លាប់ដ៏គ្មានន័យនេះបានទេ»។

លោក Negrea បានសង្កត់ធ្ងន់ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាចិត្ត ចំពោះ​ការ​ឈានដល់បទឈប់បាញ់ និងការចរចាដោះស្រាយជម្លោះ​ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។ គ្រប់គ្រាន់ហើយ! ដល់ពេល​ត្រូវមាន​បទឈប់បាញ់ជាបន្ទាន់ហើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm